ព័ត៌មានអន្តរជាតិ

រកឃើញករណី លើកដំបូង នៃការឆ្លងវីរុសបំប្លែងថ្មី បង្កជំងឺអុតស្វា នៅក្នុងប្រទេសម៉ាឡេស៊ី

AFP

កូឡាឡាំពួរ ៖ នៅថ្ងៃអង្គារនេះ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹងពីករណីជំងឺអុតស្វា រឺហៅថា (mpox) ជាលើកដំបូងរបស់ខ្លួន សម្រាប់ប្រចាំឆ្នាំ ក្រោយពីបុរសម្នាក់ ដែលមិនបានទៅក្រៅ ប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើតេស្តវិជ្ជមានឃើញវត្តមានវីរុសបំប្លែងខ្លួន Clade II ដែលករណីនេះមិនសូវធ្ងន់ធ្ងរទេ ។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ករណីនេះត្រូវបានរកឃើញកាលពីថ្ងៃចន្ទ នៅក្នុងខ្លួនបុរសម្នាក់ ដែលចាប់ផ្តើមបង្ហាញ រោគសញ្ញាដូចជា គ្រុនក្តៅ ឈឺបំពង់ក និងក្អកនៅថ្ងៃទី ១១ ខែកញ្ញា ជាមួយនឹងកន្ទួលលេចឡើង នៅថ្ងៃបន្ទាប់ ។

ក្រសួងបានឲ្យដឹងថា អ្នកជំងឺជាជនជាតិម៉ាឡេស៊ី មិនបានធ្វើដំណើរទៅក្រៅប្រទេសនៅក្នុងរយៈពេល ២១ថ្ងៃមុនពេលមានរោគសញ្ញានេះ ។

“ទំនាក់ទំនងទាំងអស់ របស់អ្នកជំងឺនេះកំពុង ត្រូវបានកំណត់អត្តសញ្ញាណ ហើយស្ថានភាពសុខភាព របស់ពួកគេនឹងត្រូវ បានត្រួតពិនិត្យដោយ យោងតាមនីតិវិធីប្រតិបត្តិការ ស្តង់ដារដ៏តឹងរឹង” ។ ក្រសួងបានឲ្យដឹងដូច្នេះ ។

ប្រទេសម៉ាឡេស៊ី បានរកឃើញ ករណីឆ្លងជំងឺអុតស្វា សរុបចំនួន១០ករណីចាប់តាំងពីខែកក្កដាឆ្នាំមុន ដែលទាំងអស់នេះជាប្រភេទ វីរុសបំប្លែងខ្លួន ឈ្មោះថា Clade II ។

សម្រាប់៩ករណីនៃអ្នកឆ្លងជំងឺអុតស្វា ត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top