ព័ត៌មានអន្តរជាតិ

មនុស្ស៤នាក់ ចាប់ខ្លួននៅកោះបាលី ពាក់ព័ន្ធគ្រឿងញៀន  ប្រឈមមុខនឹង កាត់ទោសប្រហារជីវិត

AFP

កោះបាលី៖ មេប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗនេះ ពីបទចោទប្រកាន់គ្រឿងញៀន នៅលើកោះរមណីយដ្ឋាន ឥណ្ឌូនេស៊ី គឺនៅលើកោះបាលី ប្រឈមមុខនឹងការ កាត់ទោសប្រហារជីវិត ។

លោក Rudy Ahmad Sudrajat ប្រធានទីភ្នាក់ងារគ្រឿងញៀន កោះបាលី បានប្រាប់ដល់សារព័ត៌មានថា មន្ត្រីប៉ូលិសបានចាប់ ខ្លួនជនជាតិថៃ ចំនួន២នាក់នៅអាកាសយានដ្ឋាន អន្តរជាតិកោះ កាលពីថ្ងៃទី៣ ខែកញ្ញា ពីបទគ្រឿងញៀន មេតាមហ្វេតាមីន អេកស្តាស៊ី និងម៉ាទឹកកក MDMA ។

លោកបានបញ្ជាក់ថា “ថ្នាំនេះនឹងត្រូវប្រគល់ទៅ ឲ្យជនជាតិឥណ្ឌូនេស៊ី ២នាក់ដែលបានបញ្ជាទិញ” ។

ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានចាប់ខ្លួន នៅឯអាកាស យានដ្ឋាន ដូចគ្នាកាលពីថ្ងៃទី៨ ខែកញ្ញា ខណៈដែលអ្នកនាំ សំបុត្រម្នាក់ ដែលមិនត្រូវបានផ្តល់សញ្ជាតិ ក៏ត្រូវបានចាប់ខ្លួនផងដែរ ។

លោក Sudrajat បានលើកឡើងថា អ្នកទាំង៤នាក់នេះ ប្រឈមមុខ នឹងការកាត់ទោសប្រហារជីវិត ប្រសិនបើរកឃើញថា មានកំហុសមែននោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top