បរទេស៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញកាលពីថ្ងៃអង្គារថា ចំនួនមនុស្សនៅក្នុងប្រទេសជប៉ុនដែលមានអាយុចាប់ពី ១០០ឆ្នាំឡើងទៅ គឺបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺច្រើនជាង ៩៥.០០០នាក់ ហើយស្ទើរតែ ៩០ភាគរយ គឺជាស្ត្រី។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា តួលេខនេះបានបញ្ជាក់បន្ថែមអំពីវិបត្តិប្រជាសាស្រ្តដែលកំពុងកើតឡើង និងកំពុងតែដណ្តើមយកសេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោក នៅពេលដែលចំនួនប្រជាជនកាន់តែចាស់ និងធ្លាក់ចុះ។
ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ប្រជាជនជប៉ុនដែលមានអាយុលើសពី១០០ឆ្នាំ មានចំនួន ៩៥.១១៩នាក់ កើនឡើង ២.៩៨០នាក់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងនោះមានស្ត្រី ៨៣.៩៥៨នាក់ និងបុរសមាន ១១.១៦១ នាក់ ។
កាលពីថ្ងៃអាទិត្យ ទិន្នន័យរបស់រដ្ឋាភិបាលដាច់ដោយឡែកពីគ្នា បានបង្ហាញថា ចំនួនប្រជាជនដែលមានអាយុលើសពី ៦៥ ឆ្នាំបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៣៦,២៥ លាននាក់ ដែលស្មើនឹង ២៩,៣ភាគរយនៃចំនួនប្រជាជនជប៉ុន។
បច្ចុប្បន្ននេះប្រទេសជប៉ុនគឺជាផ្ទះរបស់មនុស្សដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក, លោកយាយ Tomiko Itooka ដែលកើតនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩០៨ មានអាយុ ១១៦ ឆ្នាំ នេះបើយោងតាមក្រុមស្រាវជ្រាវ Gerontology ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ម្ចាស់កំណត់ត្រាចាស់ Maria Branyas Morera បានស្លាប់កាលពីខែមុននៅប្រទេសអេស្ប៉ាញក្នុងអាយុ ១១៧ ឆ្នាំ។
ក្រសួងបាននិយាយថា លោកយាយ Itooka រស់នៅក្នុងមណ្ឌលថែទាំមួយនៅ Ashiya ខេត្ត Hyogo ភាគខាងលិចប្រទេសជប៉ុន៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
