ព័ត៌មានអន្តរជាតិ

គណបក្ស​ កាន់អំណាចជប៉ុន ស្នើបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី០១ ខែតុលា

តូក្យូ ៖ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានស្នើឱ្យបោះឆ្នោតជ្រើសរើស អ្នកស្នងតំណែងពីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅពេលចាប់ផ្តើមសម័យប្រជុំ វិសាមញ្ញនៅថ្ងៃទី០១ ខែតុលា។

អ្នកឈ្នះក្នុងការបោះឆ្នោត ដឹកនាំរបស់គណបក្ស LDP នៅថ្ងៃទី២៧ ខែកញ្ញា ប្រាកដណាស់ថា នឹងក្លាយជានាយករដ្ឋមន្ត្រី ដោយសារតែសភាទាំងពីរ ត្រូវបានគ្រប់គ្រងដោយក្រុមចម្រុះ ដែលកំពុងកាន់អំណាច ហើយនាយករដ្ឋមន្ត្រីថ្មី ត្រូវតែមានការយល់ព្រមពីសភាទាំងពីរ។

សមាជិកសភាបាននិយាយថាកាលបរិច្ឆេទនឹងត្រូវបានបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញាដោយកំណត់ដំណាក់កាល សម្រាប់គណៈរដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីសម្រេចជាផ្លូវការ លើកាលវិភាគនៅថ្ងៃតែមួយ។  ព័ត៌មានលម្អិតបន្ថែម រួមទាំងរយៈពេលនៃសម័យប្រជុំ នឹងត្រូវធ្វើឡើងក្រោមការដឹកនាំ របស់នាយករដ្ឋមន្ត្រីបន្ទាប់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសភានៅថ្ងៃពុធនេះ គណបក្សប្រជាធិបតេយ្យរដ្ឋ ធម្មនុញ្ញជប៉ុន ដែលជាគណបក្សប្រឆាំង ដ៏សំខាន់បានអំពាវនាវ ឱ្យមានពេលវេលាគ្រប់គ្រាន់ សម្រាប់ប្រធាន គណបក្សកាន់អំណាចថ្មី ដើម្បីថ្លែងសុន្ទរកថា និងឆ្លើយសំណួរ របស់មេដឹកនាំគណបក្សប្រឆាំង រួមទាំងនៅក្នុងគណៈកម្មាធិការថវិកាដ៏មានឥទ្ធិពលផងដែរ។ 

សំណើដែលធ្វើឡើងដោយប្រធានកិច្ចការ CDPJ លោក Jun Azumi ទៅកាន់សមភាគីបក្ស LDP របស់លោក Yasukazu Hamada បានកើតឡើងចំ ពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា មេដឹកនាំថ្មីអាចនឹងជ្រើសរើសរំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោតភ្លាមៗ បន្ទាប់ពីចូលកាន់តំណែង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top