ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសឆ្លើយតបនឹងអាមេរិក ចំពោះការដាក់ទណ្ឌកម្ម លើអ្នកកាសែតរបស់ខ្លួន

xinhua
" "

ម៉ូស្គូ៖ រុស្ស៊ីរក្សាសិទ្ធិ ក្នុងការចាត់វិធាន ការមិនសមមាត្រ ដើម្បីឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ទៅលើអ្នកសារព័ត៌មានរុស្ស៊ី នេះបើតាមការលើកឡើង របស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov។

លោកត្រូវបានដកស្រង់ដោយសារព័ត៌មាន TASS របស់ រុស្ស៊ីឲ្យដឹងថា “យើងរក្សាសិទ្ធិ ក្នុងការឆ្លើយតប ដោយមិនស៊ីមេទ្រីយ៉ាង តឹងរ៉ឹង ស្របតាមផលប្រយោជន៍ជាតិ របស់រុស្ស៊ី” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

" "

លោក Antonov បានលើកឡើងថា រុស្ស៊ីនឹងវាយតម្លៃយ៉ាងហ្មត់ចត់លើការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក រួមទាំងការរឹតបន្តឹងទិដ្ឋាការ ដែលមិនបានបង្ហាញឱ្យឃើញ ដែលបានដាក់ដោយក្រសួងការបរទេសអាមេរិក ។

" "

លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​ បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ដើម្បី​បង្ក្រាប​ទស្សនៈ​ផ្សេង​ទៀត​ដែល​បង្ហាញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី។

លោកបានលើកឡើងថា “ការប៉ុនប៉ង ដើម្បីរារាំងសំឡេង នៃប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលផ្តល់ទស្សនៈ ដែលត្រូវការច្រើន នៅក្នុងសហរដ្ឋអាមេរិក ទំនងជានៅតែមាន ខ្ញុំមិនរំពឹងថា នឹងមានការរីកចម្រើន នៅក្នុងស្ថានភាពនេះ នៅពេលណាមួយឆាប់ៗនោះទេ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top