បរទេស៖យោងតាមការចេញផ្សាយរបស់ RT រាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Salman បានប្រកាសថា មិនអាចមានប្រក្រតីភាព នៃទំនាក់ទំនងរវាងទីក្រុងរីយ៉ាដ និងក្រុងយេរូសាឡឹមខាងលិច ប្រសិនបើគ្មានការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យនោះទេ។
ព្រះអង្គម្ចាស់ធ្លាប់មានបន្ទូលថា កិច្ចចរចាដែលគាំទ្រដោយសហរដ្ឋអាមេរិករវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលគឺជិតដល់ដំណោះស្រាយមួយ មុនពេលជម្លោះនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងកាលពីខែតុលាឆ្នាំមុនមកម្ល៉េះ។
ព្រះអង្គ Bin Salman ដែលបានលើកឡើងបែបនេះ កាលពីថ្ងៃពុធបានមានបន្ទូលទៀតថា ៖អារ៉ាប៊ីសាអូឌីតនឹងមិនបញ្ឈប់ការងារដែលមិនចេះនឿយហត់របស់ខ្លួនឆ្ពោះ ទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួននោះទេ ហើយយើងបញ្ជាក់ថា ព្រះរាជាណាចក្ររបស់យើងក៏នឹងមិនបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលដោយមិនមានរឿងនេះត្រូវបានធ្វើឡើងនោះដែរ។
.យោងតាមប្រភពអនាមិកពីរដែលបាននិយាយទៅកាន់ Reuters បានបញ្ជាក់ថាការធ្វើឱ្យប្រក្រតីភាព នៃទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ត្រូវបានគេមើលឃើញថាជាតម្រូវការជាមុនសម្រាប់ទីក្រុងរីយ៉ាដក្នុងការធានាកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោន។
គួរឲ្យដឹងដែរថាការប្រកាសរបស់ព្រះអង្គម្ចាស់ Bin Salman ធ្វើឡើងមុនពេលមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានកំណត់ដើម្បីបោះឆ្នោតលើដំណោះស្រាយ ទាមទារឱ្យបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ស៊ុនលី