ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគី ចង់ឲ្យរុស្សី ចូលរួមក្នុងកិច្ចពិភាក្ស ដើម្បីសន្តិភាព នៅអ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanar បាននិយាយកាលពីថ្ងៃពុធថា កិច្ចប្រជុំកំពូលអន្តរជាតិ បន្ទាប់សម្រាប់ការស្វែងរកដំណោះស្រាយការទូត ចំពោះជម្លោះអ៊ុយក្រែន ត្រូវតែរួមបញ្ចូលប្រទេសរុស្ស៊ី។

លោក Blanar បានឲ្យដឹងដែរថា ជម្លោះអ៊ុយក្រែនមិនមាន ដំណោះស្រាយយោធា ហើយត្រូវតែចាត់វិធានការ ដើម្បីបញ្ចប់វាតាមរយៈការចរចា ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ។ លោក​បាន​កត់​សម្គាល់​ថា ក្រុង​គៀវក៏បានបញ្ជាក់អំពីការគាំទ្រ​គំនិត​ នៃ​ការ​អញ្ជើញ​តំណាង ​ពី​ប្រទេស​រុស្ស៊ី​មក​កាន់​សន្និសីទ​បន្ទាប់ផងដែរ ។

លោក Blanar បានបន្តទៀតថា យើង​បាន​យល់​ព្រម ហើយ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ចរចា​សន្តិភាព​បន្ទាប់​ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​រុស្ស៊ី សហព័ន្ធចូលរួមនៅទីនោះផងដែរ ។

លោក Blanar ក៏បានបង្ហាញអំពីការគាំទ្រ របស់រដ្ឋាភិបាលទីក្រុង Bratislava សម្រាប់ការស្នើសុំក្លាយជាសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ប៉ុន្តែបានកត់សម្គាល់ថា ស្លូវ៉ាគី ប្រឆាំងទៅនឹងមហិច្ឆតា របស់គៀវ ដើម្បីចូលរួមអង្គការ NATO ។

រំលឹកដែរថា រុស្ស៊ី​មិន​ត្រូវ​បាន​អញ្ជើញ ​ឲ្យ​ចូល​រួម​ក្នុង​សន្និសីទ​សន្តិភាព ​អ៊ុយក្រែន​ លើក​មុន​ដែល​ធ្វើ​ឡើង ​ក្នុង​ប្រទេស​ស្វីស​ក្នុង​ខែ​មិថុនានោះទេ។

ទីបំផុតកិច្ចប្រជុំពិភាក្សា លើកនោះមិនទទួលបាននូវលទ្ធផល ដែលអាចមើលឃើញនោះទេ ដោយប្រទេសជាច្រើន បានបដិសេធមិនចុះហត្ថលេខា លើសេចក្តីប្រកាសរួមមួយ និងបានសោកស្ដាយ ចំពោះអវត្តមានរបស់រុស្ស៊ី ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្កោលទោសព្រឹត្តិការណ៍នេះ ថា ជាការប្រឌិត ក្នុងគោលបំណង ផ្លាស់ប្តូរមូលហេតុ និងឥទ្ធិពល នៃជម្លោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top