បរទេស៖ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានប្រកាស កាលពីថ្ងៃសុក្រថា លោក Ibrahim Aqil ដែលជាប្រធានអង្គភាព វរជន Radwan របស់ Hezbollah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង Beirut ប្រទេសលីបង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុម ហេសបូឡា បានចេញសេចក្តីថ្លែងការណ៍ជាច្រើនម៉ោងក្រោយមក ដោយបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការ Aqil ។
សហរដ្ឋអាមេរិកបានស្តីបន្ទោស លោក Aqil ចំពោះការទម្លាក់គ្រាប់បែកនៅខែមេសាឆ្នាំ ១៩៨៣ លើស្ថានទូតអាមេរិក នៅទីក្រុង បេរូត ប្រទេសលីបង់ ដែលបានសម្លាប់មនុស្ស ៦៣ នាក់ និងបានផ្តល់ប្រាក់រង្វាន់ចំនួន ៧ លានដុល្លារ លើតម្លៃក្បាល របស់គាត់ក្នុងឆ្នាំ ២០១៩ ថែមទៀតោង ។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “យន្តហោះចម្បាំងរបស់កងទ័ព អាកាសបានកំណត់គោលដៅ លើតំបន់បេរូត ហើយបានសម្លាប់លោក Ibrahim Aqil ដែលជាប្រធានក្រុមប្រតិបត្តិការ របស់អង្គការភេរវករ ហេសបូឡា មេបញ្ជាការស្តីទីនៃអង្គភាព Radwan និងជាមេបញ្ជាការនៃ “Galile Conquest Plan” ។
IDF បាននិយាយថា មន្ត្រីកំពូលៗរបស់ Radwan ជាច្រើននាក់ក៏ត្រូវបាន “សម្លាប់” ជាមួយ Aqil ផងដែរ។ យោធាអ៊ីស្រាអែលបាននិយាយថា Aqil និងអង្គភាពរបស់គាត់កំពុងរៀបចំផែនការវាយឆ្មក់លើតំបន់ Galilee តាមខ្សែបន្ទាត់ដូចគ្នាទៅនឹងការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ក្រុមភេរវករ ហេសបូឡាពីហ្គាហ្សា ។
ប្រភពសន្តិសុខអ៊ីស្រាអែលចំនួនពីរបានប្រាប់ សារព័ត៌មាន Axios កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ១៧ នាក់រងរបួស នៅក្នុងការទម្លាក់គ្រាប់បែកនេះ ។ ទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al-Arabiya បានរាយការណ៍ថា មេបញ្ជាការ Aqil ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល។ ក្រុមហេសបូឡា មិនបានបញ្ជាក់ពីការស្លាប់ របស់គាត់នោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា