ព័ត៌មានអន្តរជាតិ

ប៉ូលិសតួកគី ចាប់ឃាត់ខ្លួន ជន​សង្ស័យជាក្រុម IS បានចំនួន៨៨នាក់

AFP

អង់ការ៉ា៖ នៅថ្ងៃសុក្រនេះ លោក Ali Yerlikaya រដ្ឋមន្ត្រីមហាផ្ទៃ ប្រទេសតួកគី បានលើកឡើងថា ប៉ូលិសតួកី បានឃាត់ខ្លួនសមាជិក ជាជនសង្ស័យចំនួន៨៨នាក់ នៃក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS) ។

លោក Yerlikaya បានលើកឡើងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ជនសង្ស័យត្រូវបានឃុំខ្លួន នៅក្នុងខេត្តចំនួន២៣ នៅក្នុងអំឡុងពេលប្រតិបត្តិការដែលមានឈ្មោះថា “GURZ-15” ដែលត្រូវបានអនុវត្តក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ  ។

លោករដ្ឋមន្ត្រីក៏បានចែករំលែកខ្សែវីដេអូ នៃការវាយឆ្មក់ ដែលជនសង្ស័យត្រូវបានចាប់ខ្លួនទាំងនោះ ។

រដ្ឋាភិបាលតួកគី បានចាត់តាំងក្រុម IS ជាអង្គការភេរវករ នៅក្នុងឆ្នាំ២០១៣ ដោយបានស្តីបន្ទោស ចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៥ រួមទាំងការវាយប្រហារ កាលពីខែមករាទៅលើព្រះវិហាររ៉ូម៉ាំង កាតូលិកនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលបានសម្លាប់មនុស្សម្នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top