ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Samsung ប្តឹងសមាជិកសហជីព ការងារដែលដឹកនាំក្រុមកម្មករ ធ្វើកូដកម្មនៅរោងចក្រ មួយកន្លែង នៅក្នុងប្រទេសឥណ្ឌា

AFP

CHENNAI ៖ ក្រុមហ៊ុន Samsung Electronics ដែលមានមូលដ្ឋាន នៅក្នុងប្រទេសឥណ្ឌា បានប្តឹងសមាជិក នៃសហជីពការងារ ដែលបានដឹកនាំធ្វើកូដកម្ម រយៈពេល១១ថ្ងៃ នៅក្នុងរោងចក្រផលិត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះតែមួយគត់ របស់ប្រទេសឥណ្ឌា នៅរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូង ដែលករណីនេះបានបង្កើនភាពតានតឹង ជាមួយកម្មកររបស់ខ្លួនផងដែរ ។

បណ្តឹងរបស់ក្រុមហ៊ុន Samsung ចុះថ្ងៃទី១២ ខែកញ្ញា ដែលទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍មុនគេ សុំឱ្យតុលាការស្រុកនៅរដ្ឋខាងលើ ចេញដីកាបណ្ដោះអាសន្ន ដើម្បីរារាំងសហជីព និងសមាជិករបស់ខ្លួនពីការញុះញង់ ការលើកពាក្យស្លោក និងការធ្វើសុន្ទរកថានៅខាងក្នុង និងជុំវិញបរិវេណរោងចក្រដែលមានទីតាំងនៅជិតក្រុង Chennai ។

ក្រុមមេធាវីត្រូវបានប្រមូលផ្តុំគ្នានៅក្នុងតុលាការនៅជិតទីក្រុង Chennai ក្នុងសង្កាត់ Kancheepuram ជាកន្លែងដែលករណីនេះត្រូវបានគេរំពឹងថា នឹងបើកសវនាការនៅថ្ងៃព្រហស្បតិ៍ ។

ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា កម្មកររបស់ក្រុមហ៊ុន Samsung រាប់រយនាក់ បានបង្អាក់ការងារ និងតវ៉ានៅក្នុងតង់ជាបណ្តោះអាសន្នដែលសង់ក្បែរនោះ ដោយទាមទារប្រាក់ឈ្នួលខ្ពស់ និងការទទួលស្គាល់សហជីពនៅរោងចក្រ ដែលរួមចំណែកប្រហែល១/៣នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Samsung របស់ប្រទេសឥណ្ឌាចំនួន១២ពាន់លានដុល្លារ ។

ចំពោះការប្តឹងតវ៉ារបស់ក្រុមហ៊ុន Samsung បានឆ្លុះបញ្ចាំងពាក់ព័ន្ធនឹងផែនការ របស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងការកាត់ក្តីអ្នកវិនិយោគបរទេស ដែលដាក់ម៉ាកការផលិត គឺ“Make in India” និងបង្កើនការផលិតអេឡិចត្រូនិក កើនឡើងចំនួន៣ដងគិតជាទឹកប្រាក់ រហូតដល់៥០០ពាន់លានដុល្លារក្នុងរយៈពេល៦ឆ្នាំ ៕

To Top