បរទេស៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃសុក្រថា លោក Ibrahim Aqil ដែលជាប្រធានអង្គភាពវរជន Radwan របស់ក្រុម ហេសបូឡា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយក្នុងទីក្រុង បេរូត ប្រទេសលីបង់។ សហរដ្ឋអាមេរិកបានស្តីបន្ទោស លោក Aqil ចំពោះការទម្លាក់គ្រាប់បែកនៅខែមេសា ឆ្នាំ១៩៨៣ លើស្ថានទូតអាមេរិកនៅទីក្រុង បេរូត ប្រទេសលីបង់ ដែលបានសម្លាប់មនុស្ស ៦៣នាក់ និងបានផ្តល់ប្រាក់រង្វាន់ចំនួន ៧លានដុល្លារ លើតម្លៃក្បាលរបស់គាត់ក្នុងឆ្នាំ២០១៩ ថែមទៀតោង ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុម ហេសបូឡា បានចេញសេចក្តីថ្លែងការណ៍ជាច្រើនម៉ោងក្រោយមក ដោយបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការ Aqil ។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះចម្បាំងរបស់កងទ័ពអាកាសបានកំណត់គោលដៅលើតំបន់បេរូត ហើយបានសម្លាប់លោក Ibrahim Aqil ដែលជាប្រធានក្រុមប្រតិបត្តិការរបស់អង្គការភេរវករ ហេសបូឡា មេបញ្ជាការស្តីទីនៃអង្គភាព Radwan និងជាមេបញ្ជាការនៃ “Galile Conquest Plan” ។
IDF បាននិយាយថា មន្ត្រីកំពូលៗរបស់ Radwan ជាច្រើននាក់ក៏ត្រូវបាន “សម្លាប់” ជាមួយ Aqil ផងដែរ។ យោធាអ៊ីស្រាអែលបាននិយាយថា Aqil និងអង្គភាពរបស់គាត់កំពុងរៀបចំផែនការវាយឆ្មក់លើតំបន់ Galilee តាមខ្សែបន្ទាត់ដូចគ្នាទៅនឹងការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមភេរវករ ហេសបូឡាពីហ្គាហ្សា ។
ប្រភពសន្តិសុខអ៊ីស្រាអែលចំនួនពីរបានប្រាប់ សារព័ត៌មាន Axios កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ១៧ នាក់រងរបួសនៅក្នុងការទម្លាក់គ្រាប់បែកនេះ។ ទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al-Arabiya បានរាយការណ៍ថា មេបញ្ជាការ Aqil ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ ក្រុមហេសបូឡា មិនបានបញ្ជាក់ពីការស្លាប់របស់គាត់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា