បរទេស៖ លោក Ramzan Kadyrov ប្រមុខនៃសាធារណរដ្ឋឆេចយ៉ា បានសរសេរនៅលើ Telegram កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានបញ្ជូនរថយន្ត Tesla Cybertrucks ចំនួនពីរគ្រឿងបន្ថែមទៀតទៅកាន់តំបន់ប្រយុទ្ធនៅក្នុងជម្លោះអ៊ុយក្រែន។ លោកក៏បានផ្សព្វផ្សាយវីដេអូដែលបង្ហាញពីរថយន្តអគ្គិសនីទាំងពីរគ្រឿងនោះផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្ហោះនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Kadyrov បានស្តីបន្ទោសនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk សម្រាប់ការបិទដំណើរការពីចម្ងាយ Cybertruck ដែលមេដឹកនាំ Chechen បានតវ៉ាកាលពីខែសីហា។ លោក Kadyrov បានសរសេរនៅក្នុងសារបង្ហោះកាលពីថ្ងៃព្រហស្បតិ៍ថា “អ្វីដែល Elon Musk បានធ្វើគឺមិនបានប្រែក្លាយរគាត់នោះទេ” ។ Elon Musk ខ្លួនឯងមិនបានធ្វើអត្ថាធិប្បាយលើការអភិវឌ្ឍនោះទេ។
វីដេអូកាលពីថ្ងៃសុក្របង្ហាញពីអ្វីដែលមើលទៅដូចជា រថយន្ត Cybertrucks ពីរគ្រឿងដែលមានកាំភ្លើងយន្តដែលបានដំឡើងពីលើ និងត្រូវបានគ្រប់គ្រងដោយមនុស្សពាក់អាវការពារ និងឧបករណ៍យោធា។ រថយន្តទាំងនោះអាចត្រូវបានគេមើលឃើញធ្វើដំណើរតាមផ្លូវដីហុយកាត់តំបន់ឈើខណៈដែលអមដោយរថយន្តពីរគ្រឿង។ បន្ទាប់មក រថយន្តបានបើកទៅទីតាំងមួយនៅលើភ្នំតូចមួយ ហើយបើកការបាញ់ប្រហារលើយន្តហោះគ្មានមនុស្សបើកមួយគ្រឿង។
Tesla Cybertruck គឺជារថយន្តអគ្គិសនីដែលមានរចនាបថខ្ពស់ជាមួយនឹងផ្នែកខាងក្រៅដែលធន់បន្ថែម ទោះបីជាវាមិនដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់យោធាក៏ដោយ ហើយមានលក់ក្នុងតម្លៃជាង ២០ម៉ឺនដុល្លារ។ មេដឹកនាំ Chechen ក៏បានបញ្ជាក់ផងដែរថា រថយន្តទាំងពីរគ្រឿងមិនត្រូវបានប៉ះពាល់ពីការបិទប្រព័ន្ធពីចម្ងាយនោះទេ ដែលលោកបានចោទប្រកាន់ថា ត្រូវបានអនុវត្តនៅលើ Cybertruck ផ្សេងទៀតនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា