ព័ត៌មានអន្តរជាតិ

រុស្សីបើកការវាយប្រហារ ទៅលើនាវាផ្ទុកសព្វាវុធ របស់លោកខាងលិច ដែលកំពុងបញ្ជូន ជំនួយឲ្យទៅអ៊ុយក្រែន

" "

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបាននិយាយថា យោធារុស្ស៊ី បានវាយប្រហារទៅលើនាវាមួយគ្រឿង ដែលជឿជាក់ថា កំពុងដឹកជញ្ជូនគ្រាប់បែក ផលិតដោយលោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានបន្ថែមទៀតថា ខ្លួនបានធ្វើការវាយប្រហារ ជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន ផងដែរក្នុងពេលជាមួយគ្នានេះ ។

" "

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ ក្រសួងបានអះអាងថា យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើកមីស៊ីល និងកងកម្លាំងកាំភ្លើងធំរបស់រុស្ស៊ីបានបំផ្លាញឃ្លាំងផ្ទុកអាវុធរបស់អ៊ុយក្រែនចំនួន២កន្លែង និងវាយប្រហារនាវាផ្ទុក ទំនិញដូចជាមីស៊ីល និងគ្រាប់រំសេវ ដែលផ្តល់ដល់ របបក្រុងគៀវ ដោយបណ្តាប្រទេស លោកខាងលិច។

" "

ក្រុមមន្ត្រីដែលសុំមិនបញ្ចេញអត្តសញ្ញាណទាំងនោះ ទោះបីជាយ៉ាងណាក្តី គឺមិនបាននិយាយថា តើនាវានេះត្រូវបាន ខូចខាតធ្ងន់ធ្ងរប៉ុណ្ណា ឬកន្លែងដែលការវាយប្រហារបានកើតឡើងនោះទេ ខណៈដែលគេបានដឹងហើយថាអ៊ុយក្រែន ពឹងផ្អែកជាចម្បង លើផ្លូវសមុទ្រខ្មៅ និង Danube ដើម្បីទទួលការដឹកជញ្ជូន តាមសមុទ្រ។

ក្រសួងក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារដោយប្រើអាវុធ និងយន្តហោះគ្មានមនុស្ស បើកដែលមានភាពជាក់លាក់ខ្ពស់ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន ដែលភ្ជាប់ទៅនឹងបរិវេណ ឧស្សាហកម្មការពារជាតិ របស់ទីក្រុងគៀវ ក៏ដូចជាទីតាំងអគារ យោធាជាច្រើនផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top