ព័ត៌មានអន្តរជាតិ

ជប៉ុន ព្រមានឲ្យពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងគ្រោះបាក់ដី កើតឡើង នៅខេត្ត Ishikawa

kyodo

តូក្យូ៖ នៅព្រឹកថ្ងៃអាទិត្យនេះ ទីភ្នាក់ងារអាកាសធាតុ របស់ប្រទេសជប៉ុន បានព្រមានអំពីភ្លៀងធ្លាក់ចុះខ្លាំង សម្រាប់ផ្នែកខ្លះនៃខេត្ត Ishikawa ប៉ុន្តែអាជ្ញាធរបានអំពាវនាវឱ្យបន្តការ ប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលអាចកើតមានឡើង ។

ចំពោះការព្រមានអំពីគ្រាអាសន្ន ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត លើកម្រិតរបស់ទីភ្នាក់ងារពី១ដល់៥ បានគ្របដណ្តប់ទីក្រុង Wajima, Suzu និងទីប្រជុំជន Noto នៅក្នុងខេត្តភាគកណ្តាល របស់ប្រទេសជប៉ុន ។

យោងតាមទីភ្នាក់ងារ ឧតុនិយមជប៉ុនបានឲ្យដឹងថា ក្រុង Wajima បានឃើញភ្លៀងធ្លាក់ចុះក្នុងកម្រិត ៤៩៧,៥មីលីម៉ែត្រ គិតចាប់តាំងពីល្ងាចថ្ងៃសុក្រ រហូតដល់ម៉ោង៨និង៤០ព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃអាទិត្យនេះ ខណៈដែលក្រុង Suzu ឃើញមានភ្លៀងធ្លាក់ចុះ៣៨៥,៥មីលីម៉ែត្រ ។ អ្នកស្រុកប្រហែល ៤៥.០០០នាក់ នៅក្នុងតំបន់ដែលបានរងផ លប៉ះពាល់ត្រូវបានបញ្ជា ឱ្យជម្លៀសចេញ ។

ទូរទស្សន៍ NHK បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ និង១០នាក់កំពុងបាត់ខ្លួននៅក្នុងខេត្ត Ishikawa ។

មនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ នៅក្នុងក្រុង Suzu ។ មនុស្សម្នាក់ត្រូវបានគេ​រាយ ការណ៍ថា ​បានបាត់ខ្លួននៅក្នុងទីក្រុង Suzu, Wajima និង Noto ខណៈកម្មករចំនួន៣នាក់ ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង សង្គ្រោះផ្លូវជាតិដែលដួលរលំនៅក្រុង Wajima ក៏បាត់ខ្លួនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top