ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ហាមប្រាមមិន ឲ្យប្រើប្រាស់វេទិកា ផ្ញើសារតាមបណ្តាញសង្គម Telegram ពាក់ព័ន្ធវិស័យ ការពារជាតិ

AFP

គៀវ៖ ប្រទេសអ៊ុយក្រែន បានហាមឃាត់ការ ប្រើប្រាស់វេទិកាផ្ញើសារតាមបណ្តាញសង្គម Telegram នៅលើឧបករណ៍ផ្លូវការដែលចេញ ឱ្យបុគ្គលិករដ្ឋាភិបាល និងយោធា ក៏ដូចជាវិស័យការពារជាតិ និងបុគ្គលិកផ្នែក ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។

ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិដ៏មានឥទ្ធិពលរបស់ប្រទេស អ៊ុយក្រែន ឈ្មោះថា (Rnbo) បានឲ្យដឹងថា ករណីនេះត្រូវបានធ្វើឡើងដើម្បី “កាត់បន្ថយ” ការគំរាមកំហែង ដែលបង្កឡើងដោយរុស្ស៊ី ដែលបានបើកការឈ្លាន ពានទំាងស្រុងមកលើអ៊ុយក្រែន នៅក្នុងឆ្នាំ២០២២ ។

ក្រុមប្រឹក្សា Rnbo បានឲ្យដឹងកាលពីថ្ងៃសុក្រថា “បណ្តាញ Telegram ត្រូវបានប្រើប្រាស់យ៉ាង សកម្មដោយសត្រូវ សម្រាប់ការវាយប្រហារ តាមអ៊ិនធើរណេត ការចែកចាយនៃការបន្លំ និងកម្មវិធីព្យាបាទ ទីតាំងភូមិសាស្ត្ររបស់អ្នកប្រើប្រាស់ និងការកែតម្រូវការវាយប្រហារ ដោយមីស៊ីល”  ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើ មកទៅកាន់ទូរទស្សន៍ BBC Telegram បានឲ្យដឹងថា ខ្លួនមិនដែលបានផ្តល់ទិន្នន័យ សារណាមួយទៅកាន់ប្រទេស ណាមួយ រួមទាំងប្រទេសរុស្ស៊ី ផងដែរ ។

បណ្តាញសង្គម Telegram ត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយដោយរដ្ឋាភិបាល និងយោធាទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ Rnbo បានដាក់ថា បម្រាមនេះត្រូវបានយល់ព្រម នៅក្នុងកិច្ចប្រជុំរបស់មន្ត្រីសន្តិសុខ ព័ត៌មានកំពូលរបស់ប្រទេសអ៊ុយក្រែន យោធា ក៏ដូចជាសមាជិកសភា ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top