ទីក្រុងសេអ៊ូល ៖ ក្រុមអ្នកស្រាវជ្រាវនិយាយថា សាកសពដ៏ក្រៀមកំពិតមួយ របស់កុមារាជនជាតិកូរ៉េម្នាក់ នាសម័យបុរាណបាន ធ្វើឲ្យអ្នកវិទ្យាសាស្រ្ត អាចកំណត់បានថា ពពួកវីរ៉ុសថ្លើមមានដើមកំណើត នៅអាស៊ីអាគ្នេយ៏ ។
នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ ២០១៧។
ក្រុមអ្នកវិទ្យាសាស្រ្តនៅកូរ៉េខាងជើងបាននិយាយថា ការធ្វើកុសលវិច្ច័យទៅលើហ្សេនដែលមាននៅក្នុងជាលិការបស់ថ្លើមនៃសាកសពរបស់ក្មេងប្រុសនោះ បានឲ្យដឹងថា វិរ៉ុសនៃជំងឺថ្លើមប្រភេទ B គឺជាវីរ៉ុសប្រចាំតំបន់ដែលក្មេងប្រុសនោះរស់នៅតាំងពីចន្លោះឆ្នាំពី ៣០០០ ទៅ ១០០,០០០ឆ្នាំមុន។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា លំដាប់DNA នៃមេរោគដែលបានចេញពីជាលិកាថ្លើម បានធ្វើឲ្យពួកគេដឹងថា សាកសពរបស់កុមារនោះមានផ្ទុក វីរ៉ុសថ្លើមប្រភេទB។
យោងទៅតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា កន្លងមកមានអ្នកផ្ទុកវីរ៉ុសថ្លើម ជាង៤០០លាននាក់ទូទាំងពិភពលោក ដែលភាគច្រើនមាននៅក្នុងប្រទេសអាហ្វ្រិច ចិន និងកូរ៉េខាងត្បូង ។
ដោយ៖ ហង្ស សុបញ្ញា