តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ ថា មនុស្សយ៉ាងតិច ៣០នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការផ្ទុះនៅអណ្តូងរ៉ែធ្យូងថ្ម ក្នុងខេត្ត South Khorasan ភាគខាងកើតប្រទេសអ៊ីរ៉ង់។
ការផ្ទុះបានកើតឡើងនៅឯអណ្តូងរ៉ែ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Madanjoo ក្នុងតំបន់តាបាស់ នៅម៉ោងប្រហែល ៩យប់ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ដោយសារតែការកើនឡើងនៃបរិមាណឧស្ម័នមេតាន នៅក្នុងផ្លូវរូងក្រោមដី។
ប្រភពបានបន្តថា នៅពេលផ្ទុះកម្មកររ៉ែចំនួន ៦៩ នាក់កំពុងធ្វើការនៅកន្លែងកើតហេតុ ហើយក្នុងចំណោមកម្មករទាំងមាន ៣០នាក់បានស្លាប់បាត់បង់ជីវិត និង ១៧នាក់ផ្សេងទៀតរងរបួស។
ក្រុមដែលបំពាក់ឧបករណ៍ចំនួន ៤០ក្រុម កំពុងផ្តល់សេវាកម្មជួយសង្គ្រោះ ដោយដាក់ចំនួនអ្នកជួយសង្គ្រោះចំនួន ១០០នាក់ និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង និងរថយន្តសង្គ្រោះចំនួន ១៣គ្រឿង។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ Eskandar Momeni នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយអភិបាលខេត្ត South Khorasan លោក Javad Ghenaat បានបញ្ជាឱ្យគាត់ប្រមូលសម្ភារៈ និងធនធានខេត្តទាំងអស់ ដើម្បីពន្លឿនប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះ៕
ប្រែសម្រួល ឈូក បូរ៉ា