ព័ត៌មានអន្តរជាតិ

លីបង់ថា ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៤៩២នាក់

Xinhua

បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយថា កាលពីថ្ងៃចន្ទខ្លួនបានបើកការ វាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីតាំង របស់ក្រុមហេសបូឡាហ៍ ក្នុងប្រទេសលីបង់ ដែលអាជ្ញាធរលីបង់បាននិយាយថាបានសម្លាប់មនុស្សចំនួន ៤៩២ នាក់ និងបានបញ្ជូនមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនដើម្បីសុវត្ថិភាព នៅក្នុងថ្ងៃដែលមានមនុស្ស ស្លាប់ច្រើនបំផុតក្នុង ប្រទេសនេះក្នុងរយៈ ពេលជាច្រើនទសវត្សរ៍។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីមានការបាញ់ផ្លោង ឆ្លងព្រំដែនដ៏ធ្ងន់បំផុត មួយចំនួនចាប់តាំងពីអរិភាព បានផ្ទុះឡើងក្នុងខែតុលា អ៊ីស្រាអែលបានព្រមានប្រជាជន ក្នុងប្រទេសលីបង់ឱ្យជម្លៀស ចេញពីតំបន់ដែលខ្លួនបាននិយាយថា ចលនាប្រដាប់អាវុធ កំពុងរក្សាទុកអាវុធ ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu បាន​ផ្ញើ​សេចក្តីថ្លែងការណ៍​ ជា​វីដេអូ​ខ្លី​មួយ​ទៅកាន់​ប្រជាជន​លីបង់។ លោកបាននិយាយថា “សង្រ្គាមរបស់អ៊ីស្រាអែល មិនមែនជាមួយអ្នកទេ វាស្ថិតនៅជាមួយក្រុមហេសបូឡា។ អស់រយៈពេលជាយូរមកហើយ ក្រុម ហេសបូឡា បានប្រើអ្នកជាខែលការពារមនុស្ស” ។

ក្រុមគ្រួសារមកពីភាគខាងត្បូង ប្រទេសលីបង់បានផ្ទុកទំនិញ ដែលមានរបស់របរ និងមនុស្ស ជួនកាលមានច្រើន ក្នុងរថយន្តតែមួយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top