បរទេស៖ ប្រទេសអេស្បាញ ដែលជាសមាជិក អង្គការណាតូ បានថ្កោលទោសការ ទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់ និងបានអំពាវនាវ ឱ្យមានបទឈប់បាញ់ នៅហ្គាហ្សា បន្ទាប់ពីមានរបាយការណ៍ថា មនុស្សជាង ៣៥០ នាក់ត្រូវបានសម្លាប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីស្រាអែលបានទម្លាក់ គ្រាប់បែកលើទីក្រុង បេរ៉ូត និងភាគខាងត្បូងប្រទេស លីបង់កាលពីថ្ងៃចន្ទ ដោយនិយាយថា ខ្លួនកំពុងកំណត់គោលដៅ លើមេបញ្ជាការជាន់ខ្ពស់ ហេសបូឡា និងឃ្លាំងអាវុធរបស់ក្រុមនេះ និងកន្លែងដាក់គ្រាប់រ៉ុក្កែត។ កងជីវពល Shia បានឆ្លើយតបដោយការបាញ់កាំជ្រួច ទៅកាន់ភាគខាងជើងអ៊ីស្រាអែល វិញ។
ក្រសួងការបរទេសក្នុងទីក្រុងម៉ាឌ្រីដបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា “រដ្ឋាភិបាលអេស្បាញសម្តែងការខកចិត្តយ៉ាងខ្លាំង និងការថ្កោលទោសចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅភាគខាងត្បូង និងខាងកើតលីបង់នៅថ្ងៃនេះ ដែលបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ ដើម្បីឆ្លើយតប ទៅនឹងការវាយប្រហារ របស់ពួកហេសបូឡា លើអ៊ីស្រាអែលកាលពីចុងសប្តាហ៍”។
ក្រសួងបានបន្ថែមថា «ការបន្តនៃអំពើហិង្សា ត្រូវតែបញ្ឈប់។
អេស្បាញបានអំពាវនាវឱ្យភាគីទាំងអស់ “គោរពជីវិតជនស៊ីវិល និងគោលការណ៍ជាមូលដ្ឋាន នៃច្បាប់មនុស្សធម៌អន្តរជាតិ” និងអនុវត្តឱ្យបានពេញ លេញនូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ 1701 ។ នេះបើយោងតាមការ បកប្រែក្រៅផ្លូវការ ដែលផ្តល់ដោយក្រសួង។
ក្រសួងការបរទេសអេស្ប៉ាញ បាននិយាយថា “សង្រ្គាមត្រូវតែត្រូវបញ្ជៀស នៅគ្រប់ការចំណាយទាំងអស់” «បទឈប់បាញ់ជាបន្ទាន់ និងអចិន្ត្រៃយ៍នៅហ្គាហ្សា គឺជាការចាំបាច់បំផុត ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់»៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
