ព័ត៌មានអន្តរជាតិ

ខ្យល់ព្យុះ ២ ឬ ៣ទៀត ត្រូវបានគេព្យាករណ៍ថា នឹងប៉ះពាល់មកលើប្រទេសវៀតណាម នៅចុងឆ្នាំនេះ

VN Express

បរទេស៖ សមុទ្រខាងកើត ដែលគេស្គាល់ជាអន្តរជាតិថា សមុទ្រចិនខាងត្បូង អាចនឹងមានព្យុះ និងព្យុះត្រូពិចចំនួនប្រាំបន្ថែមទៀតនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤នេះ ដោយព្យុះចំនួន២ ឬ ៣ រំពឹងថានឹងប៉ះពាល់ដល់ប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា វិទ្យាស្ថានជលសាស្ត្រ ឧតុនិយម និងបម្រែបម្រួលអាកាសធាតុ របស់វៀតណាម រាយការណ៍ថា បាតុភូត El Niño-Southern Oscillation (ENSO) បច្ចុប្បន្នស្ថិតក្នុងស្ថានភាពអព្យាក្រឹត។ សីតុណ្ហភាពផ្ទៃសមុទ្រក្នុងតំបន់អេក្វាទ័រ និងប៉ាស៊ីហ្វិកកណ្តាលបានវាស់វែងក្នុងរង្វង់ដក ០.៥ អង្សាសេ ពីពាក់កណ្តាលខែសីហា ដល់ដើមខែកញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ENSO អាចផ្លាស់ប្តូរឆ្ពោះទៅកាន់ ឡានីញ៉ា ក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។

ចំនួនព្យុះសរុបនៅសមុទ្រខាងកើតត្រូវបានគេរំពឹងថានឹងលើសពីមធ្យមភាគប្រចាំឆ្នាំ ដោយប្រព័ន្ធ 4-5 ទំនងជាលេចឡើង ហើយ 2-3 ត្រូវបានគេព្យាករណ៍ថានឹងប៉ះពាល់ដល់ដីវៀតណាម។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ ស្ថានភាព ឡានីញ៉ា នឹងបន្តកើតមានពេញមួយត្រីមាសចុងក្រោយនៃឆ្នាំ២០២៤ ដែលធ្វើឱ្យឥរិយាបទព្យុះនៅសមុទ្រខាងកើតមិនអាចទាយទុកជាមុនបាន។ ព្យុះបន្ថែម 1.9 ត្រូវបានគេរំពឹងថាជាមធ្យម ដែលមានឥទ្ធិពលលើភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម។

ក្នុងខែតុលា និងវិច្ឆិកា ភាគខាងជើងវៀតណាមត្រូវបានគេព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ពី ១០ ទៅ ២០ភាគរយ ច្រើនជាងធម្មតា ដោយតំបន់ភ្នំមានការកើនឡើងពី ៥ ទៅ ១០ភាគរយ ។ ម៉្យាងវិញទៀត ខែធ្នូ អាចនាំមកនូវភ្លៀងធ្លាក់ពី ២០ ទៅ៤០មីលីម៉ែត្រ ទាបជាងមធ្យមភាគប្រចាំឆ្នាំបន្តិច ដោយ ៥ ទៅ១០មីលីម៉ែត្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top