ព័ត៌មានអន្តរជាតិ

លោក Trump ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky គឺជាកំពូលអ្នកជំនាញ ខាងលក់ខ្លាំងជាងគេបំផុត លើពិភពលោក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតី អាមេរិកលោក Donald Trump បានអះអអាងថា ជារៀងរាល់ ពេលដែលមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ធ្វើដំណើរមកសហរដ្ឋអាមេរិក គាត់ដើរចេញជាមួយ នឹងទឹកប្រាក់រាប់សិប ពាន់លានដុល្លារ។

អ្វីដែលលោក Trumpបានលើកឡើងបន្ថែមនោះគឺថា លោក Vladimir Zelensky តែងតែចង់ឱ្យ លោកស្រីKamala Harris ឈ្នះការបោះឆ្នោត ខ្លាំងផងដែរ ។ ការ​អត្ថាធិប្បាយ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មេដឹកនាំ​ អ៊ុយក្រែន​ បាន​ដាក់​ការ​សង្ស័យ​លើ​ការ​អះអាង​របស់​បេក្ខជន​គណបក្ស​ សាធារណរដ្ឋ​ថា​ លោក​អាច​បញ្ចប់​ជម្លោះ​រុស្ស៊ី​ និង​អ៊ុយក្រែន​ បាន​ភ្លាមៗ។

ក្នុងពេលដែលលោកTrumpកំពុងធ្វើយុទ្ធនាការនៅ Pennsylvania លោកបានទទូចថា គាត់នឹងប្រាប់ប្រធានាធិបតីរុស្ស៊ី Vladimir Putin និង Zelensky ឱ្យ ធ្វើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមរវាងគ្នា។

លោក Trump បានបន្តទៀតថា ៖ ខ្ញុំគិតថាលោក Zelensky គឺជាអ្នកលក់ដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រ។ រាល់ពេលដែលគាត់ចូលមកក្នុងប្រទេស គាត់ដើរចេញ ជាមួយនឹងទឹកប្រាក់៦០ពាន់លានដុល្លារទៅប្រទេសគាត់វិញ។

កាលពីខែមេសា សហរដ្ឋអាមេរិក បានអនុម័ត កញ្ចប់ជំនួយយោធាចំនួន ៦១ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវ បន្ទាប់ពីមានការប្រឆាំង ជាច្រើនខែ ដោយគណបក្សសាធារណរដ្ឋមួយចំនួន ហើយមន្ត្រីអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា មានការព្រួយបារម្ភថាលោក Trump អាចកាត់បន្ថយជំនួយយោធា របស់សហរដ្ឋអាមេរិក ប្រសិនបើគាត់ ជាប់ឆ្នោតឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top