ព័ត៌មានអន្តរជាតិ

TikTok បន្ថែមការបិទ ដំណើរការការផ្សព្វផ្សាយ របស់កាសែត RT ជាភាសាអារ៉ាប់

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បណ្តាញសង្គម ចែករំលែកវីដេអូ ដ៏ល្បីល្បាញ TikTok បានលុបគណនីជាភាសា អារ៉ាប់ ចំនួនបីរបស់កាសែត RT របស់ប្រទេសរុស្សី ដោយគ្មានការពន្យល់។

ប្រភពដដែលបានសរសេរទៀតថា វិធានការ​នេះ​ធ្វើ​ឡើង​ខណៈ​ជម្លោះ​អ៊ីស្រាអែល និង​ហេសបូឡា​បាន​ជំរុញ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​នៃ​ការ​កើនឡើង​ក្នុង​តំបន់ ។

គួរឲ្យដឹងដែរថាគណនីរបស់កាសែត RT ទាំងជាភាសាអារ៉ាប់, RT Online និង RT Newsroom បានបាត់ចេញពី TikTok តាំងតែពីល្ងាចថ្ងៃអង្គារ។

ការបង្រ្កាបនេះ បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន RT និងសារព័ត៌មាន របស់រុស្ស៊ីមួយចំនួនទៀត ដោយចោទប្រកាន់ពួកគេដំណើរការជា អាវុធសម្រាប់ធ្វើចារកម្មឲ្យរុស្ស៊ី ហើយបានចោទ ប្រកាន់ពួកគេថាធ្វើការដើម្បី បំផ្លាញលទ្ធិប្រជាធិបតេយ្យ ដោយសម្ងាត់នៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។

យ៉ាងណាក្តីប្រទេសរុស្ស៊ី​ បាន​ថ្កោលទោស​ ទណ្ឌកម្ម​អាមេរិក​ថា ​ជា​ការ​ឈ្លានពាន​យ៉ាង​អាក្រក់ ហើយ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ថា​ជារឿង ដែលមិនអាចទទួលយកបាននិង​ គ្មាន​មូលដ្ឋានសមរម្យនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top