បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទខ្លីមួយកាលពីថ្ងៃអង្គារថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននឹងបញ្ចប់នៅពេលដែលទីក្រុងម៉ូស្គូសម្រេចបាននូវគោលបំណងទាំងអស់នៃប្រតិបត្តិការយោធាពិសេស។
លោកPeskov បានឆ្លើយតបទៅនឹងការអះអាងរបស់ Vladimir Zelensky ថា យើងខិតទៅជិតសន្តិភាពជាងអ្វីដែលយើងគិត រវាងទីក្រុងមូស្គូ និងគៀវ។ យើងកាន់តែខិតជិតដល់ទីបញ្ចប់នៃសង្គ្រាម។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានកត់សម្គាល់ថា៖សង្គ្រាមណាមួយ មិនថាផ្លូវណាមួយក៏បញ្ចប់ដោយសន្តិភាព។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទូចថា សម្រាប់ប្រទេសរុស្ស៊ី ពិតជាគ្មានជម្រើសក្នុងការសម្រេចបាននូវគោលដៅដែលខ្លួនបានកំណត់សម្រាប់ខ្លួនវានោះទេនៅក្នុងជម្លោះនេះ។
យ៉ាងណាក្តីការអត្ថាធិប្បាយបន្ទាប់ក្រោយមក ហាក់ដូចជាផ្តល់យោបល់ថា ទីក្រុងមូស្គូនឹងទទួលយកទាំងដំណោះស្រាយយោធា និងការទូតចំពោះជម្លោះ ដែលបានកើនឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ទៅវិញ។
លោកZelensky បានប្រាប់ ABC ថា អ្វីដែលគេហៅថា ផែនការជ័យជម្នះរបស់គាត់ ដែលគាត់កំពុងផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកគឺមិនមែននិយាយអំពីការចរចាជាមួយរុស្ស៊ីទេ។
ផែនការនេះមានគោលបំណង ពង្រឹងអ៊ុយក្រែន កងទ័ពអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនហើយ មានតែនៅក្នុងជំហររឹងមាំទេដែលយើងអាចជំរុញ [ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យបញ្ឈប់សង្រ្គាម ដោយឯកឯងនិងតាមវិធីការទូត៕
ប្រែសម្រួល៖ស៊ុនលី