យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានព្រមានប្រជាជនលីបង់ កាលពីថ្ងៃអង្គារថា ការវាយប្រហារលើប្រទេសលីបង់ នឹងបន្ត និងជំរុញឲ្យជនស៊ីលធ្វើការភៀសខ្លួន ។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយ ដោយចោទប្រកាន់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ថាបានដឹកនាំប្រទេសលីបង់ឈាន ទៅដល់គ្រោះមហន្តរាយហើយ ។
លោកបានរំលឹកឡើងវិញ នូវការអំពាវនាវ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ សម្រាប់ជនស៊ីវិលឱ្យជម្លៀសខ្លួនចេញពីផ្ទះ ដែលក្រុមហេសបូឡា បានចោទប្រកាន់ថាបានរក្សាទុកមីស៊ីល ។ នាយករដ្ឋមន្ត្រីរូបនេះ បានព្រមានថា “អ្នកណាដែលមានកាំជ្រួចនៅក្នុងបន្ទប់របស់ពួកគេ និងរ៉ុក្កែតនៅក្នុងយានដ្ឋានរបស់ពួកគេនឹង លែងមានផ្ទះទៀតហើយ” ។
អ៊ីស្រាអែល បានចាប់ផ្តើម កាលពីថ្ងៃចន្ទ ការទម្លាក់គ្រាប់បែកយ៉ាងទូលំទូលាយបំផុតរបស់ខ្លួនលើប្រទេសលីបង់ ចាប់តាំងពីឆ្នាំ២០០៦ ដោយបានសម្លាប់មនុស្សជាង ៥៥០នាក់ និងរបួសជាង ១,៨០០នាក់ទៀតនៅទូទាំងប្រទេស។
ការកើនឡើងយ៉ាងខ្លាំងនេះ បានធ្វើឱ្យមានការព្រួយបារម្ភអំពីសក្ដានុពល នៃជម្លោះទ្រង់ទ្រាយធំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដោយមានការភ័យខ្លាចថា ប្រទេសផ្សេងទៀតអាចចូលរួមផងដែរ ៕