ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី និងហ្ស៊កដានី រិះគន់អ៊ីស្រាអែល ចំពោះអំពើហឹង្សា ដែលខ្លួនបានប្រព្រឹត្ត នៅមជ្ឈិមបូព៌ា

xinhua

អង់ការ៉ា ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងស្តេច Abdullah II នៃប្រទេសហ្ស៊កដានី បានចោទប្រកាន់អ៊ីស្រាអែលចំពោះ “អំពើប្រល័យពូជសាសន៍” ដែលខ្លួនបានប្រព្រឹត្តនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈដែលថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក។

លោក Erdogan បានថ្កោលទោស អ៊ីស្រាអែល ចំពោះការមិនយកចិត្តទុកដាក់ លើសិទ្ធិមនុស្សជាមូលដ្ឋាន ជាន់ឈ្លីច្បាប់អន្តរជាតិគ្រប់ឱកាស អនុវត្តការបោសសម្អាតជនជាតិភាគតិច ការប្រល័យពូជសាសន៍ច្បាស់លាស់ប្រឆាំង នឹងជាតិ និងប្រជាជន និងការកាន់កាប់ទឹកដី របស់ពួកគេមួយជំហានម្តងៗ ។

លោកបានគូសបញ្ជាក់ពីការចាំបាច់ សម្រាប់សហគមន៍អន្តរជាតិ ដើម្បីបង្កើតយន្តការការពារសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ដោយបញ្ជាក់ឡើងវិញថា “យើងមិនមានការស្អប់ខ្ពើម ឬអរិភាពចំពោះប្រជាជន អ៊ីស្រាអែលនោះទេ ។ យើងប្រឆាំងនឹងការប្រឆាំងពួកនិយមក្នុងវិធីដូចគ្នា ដែលយើងប្រឆាំង នឹងការកំណត់គោលដៅរបស់ជន មូស្លីមដោយសារជំនឿរបស់ពួកគេ។  “

ជាការពិត ប្រធានាធិបតីរូបនេះ បានលោកលើកឡើងថា តំបន់ហ្គាហ្សាបានក្លាយជា “ទីបញ្ចុះសពស្ត្រី និងកុមារដ៏ធំបំផុតរបស់ពិភពលោក” នៅពេលដែលការពិត នៃខ្លួនវាកំពុងស្លាប់ និងក្តីសង្ឃឹមរបស់មនុស្សជាតិ ក្នុងការរស់នៅក្នុងពិភពលោកដ៏យុត្តិធម៌ជាងនេះ កំពុងតែស្លាប់ម្តងមួយៗ”។ 

ទោះជាយ៉ាងណាក៏ដោយ លោកបានទទូចថា “យើងនឹងមិនរារាំង ពីការការពារគ្រួសារ មនុស្សជាតិ និងការបង្កើតឱ្យមានសាមគ្គីភាព ជាមួយរដ្ឋសមាជិកផ្សេងទៀតឡើយ” ។

ព្រះមហាក្សត្រហ្ស៊កដានី បានមានព្រះបន្ទូលប្រាប់មហាសន្និបាតថា “ឥឡូវនេះគឺជាពេលវេលាដើម្បីធានាការការពារប្រជាជនប៉ាឡេស្ទីន។ វាជាកាតព្វកិច្ចសីលធម៌ របស់សហគមន៍អន្តរជាតិ ក្នុងការបង្កើតយន្តការការពារ សម្រាប់ពួកគេនៅទូទាំងទឹកដី ដែលកាន់កាប់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top