ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល បញ្ជាក់ថា មេបញ្ជាការជាន់ខ្ពស់ របស់ក្រុមហេបូឡាហ៍ ត្រូវបានសម្លាប់ នៅក្នុងពេលវាយប្រហារ តាមផ្លូវអាកាសនៅក្រុងបេរ៉ាត់ ប្រទេសលីបង់

Xinhua

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់ កាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់ របស់ក្រុមហេបូឡាហ៍ (Hezbollah) នៅក្នុងពេលធ្វើការវាយប្រហារ តាមផ្លូវអាកាសមួយ នៅឯជាយក្រុង ភាគខាងត្បូង នៃទីក្រុង បេរ៉ាត់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា យោធាបានកំណត់អត្តសញ្ញាណមេបញ្ជាការថា គឺ លោក Ibrahim Muhammad Qubaisi ដែលត្រូវបានគេរាយការណ៍មកថា ជាអ្នកទទួលខុសត្រូវ លើប្រតិបត្តិការមីស៊ីល និងគ្រាប់រ៉ុក្កែត របស់ក្រុមហេបូឡាហ៍ ។ យោធាបានបញ្ជាក់ថា “គាត់ គឺជាមេបញ្ជាការសំខាន់ម្នាក់ដែលគ្រប់គ្រងមីស៊ីល និងគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡាហ៍ ។

ក្រុមហេបូឡាហ៍  នៅមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយជុំវិញ ការស្លាប់របស់លោក Qubaisi នៅឡើយនោះទេ ។

គួរបញ្ជាក់ថា ការវាយប្រហារ តាមផ្លូវអាកាស គឺជាផ្នែកមួយនៃការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាបំផុត របស់អ៊ីស្រាអ៊ែល ប្រឆាំងនឹងប្រទេសលីបង់ គិតចាប់តាំងពីឆ្នាំ២០០៦ ដែលបានចាប់ផ្តើម កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដែលបានបណ្តាល ឱ្យមនុស្ស ស្លាប់ជាង៥៥០នាក់ និងជាង១.៨០០នាក់បានរង របួសនៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top