ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស៖ ប្រទេសឥណ្ឌា មិនបានរៀបចំផែនការ ដើម្បីសន្តិភាពសម្រាប់ជម្លោះ នៅអ៊ុយក្រែនទេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាមិនមាន និងមិនបានរៀបចំផែនការសន្តិភាព ឮដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនទេ ប៉ុន្តែប្រទេសនេះនឹងចូលរួម ក្នុងកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ និងទីក្រុងគៀវ។

ការលើកឡើងដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសឥណ្ឌាតាំងតែពីថ្ងៃអង្គារក្នុងអំឡុងពេល ព្រឹត្តិការណ៍មួយនៅឯសមាគមអាស៊ី ក្នុងទីក្រុងញូវយ៉ក។

នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា លោក Narendra Modi បានជួបជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនជាច្រើនដង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះហើយ គាត់បានជួបប្រធានាធិបតី Vladimir Putin កាលពីខែកក្កដា នៅទីក្រុងមូស្គូ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង នៃអាណត្តិទីបីរបស់គាត់នៅក្នុងតំណែង។

លោកក៏បានជួបជាមួយមេដឹកនាំអ៊ុយក្រែន យ៉ាងហោចណាស់បីដងចាប់តាំងពីខែមិថុនា ទាំងនៅខាងក្រៅការជួបជុំសកល ដែលរៀបចំដោយសហរដ្ឋអាមេរិក និងនៅទីក្រុងគៀវផងដែរ។

ឆ្លើយតបទៅនឹងសំណួរអំពីតួនាទី ដែលកំពុងកើនឡើងរបស់ឥណ្ឌា ក្នុងដំណើរការបង្កើតសន្តិភាព រដ្ឋមន្ត្រីក្រសួងការបរទេស S. Jaishankar បានបំភ្លឺថា ខណៈដែលឥណ្ឌាមិនបានស្នើយុទ្ធសាស្ត្រ ឬលក្ខខណ្ឌជាក់លាក់ដើម្បីបញ្ចប់ជម្លោះនោះ ខ្លួនកំពុងចូលរួមយ៉ាងសកម្ម ជាមួយភាគីទាំងពីរប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top