អ៊ីស្តង់ប៊ុល៖ ក្រុមហ៊ុនអាកាសចរណ៍ តួកគី អ៊ែរឡាញ របស់ប្រទេសតួកគី និងក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ គឺក្រុមហ៊ុនអាកាសចរណ៍ Pegasus បានលុបចោលជើងហោះហើររបស់ពួកគេ ទៅនិងមកពីប្រទេសលីបង់ ដោយសារហានិភ័យកើនឡើង ។
យោងតាមសារព័ត៌មាន Haberturk ប្រចាំថ្ងៃបានផ្សាយថា ការសម្រេចចិត្តនេះធ្វើឡើង ដែលជាការឆ្លើយតបទៅនឹង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើប្រទេសលីបង់ ដែលបង្កផលប៉ះពាល់ដល់ជើងហោះហើរទៅ និងមកពីទីក្រុង បេរ៉ាត់ ដែលគ្រោងធ្វើនៅថ្ងៃពុធ ។
បច្ចុប្បន្ននេះ សំបុត្រពីទីក្រុងអ៊ីស្តង់ប៊ុល ទៅកាន់ទីក្រុងបេរ៉ាត់ គឺមិនមានសម្រាប់ថ្ងៃពុធនៅលើគេហទំព័រអាកាសចរណ៍តួកគី ទេ ទោះបីជាការកក់សម្រាប់ថ្ងៃព្រហស្បតិ៍នៅតែបើកក៏ដោយ ។
គេបានដឹងថា មួយរយៈនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំង២ មានកម្រិតប្រតិបត្តិការ សម្រាប់ជើងហោះហើរពេលថ្ងៃ សម្រាប់ហេតុផលសុវត្ថិភាព ដោយសារតែជម្លោះ ដែលកំពុងបន្តនៅក្នុងតំបន់ ។
ទន្ទឹមនឹងនេះដែរ បទប្បញ្ញត្តិថ្មី របស់ក្រុមហ៊ុន Pegasus បានហាមប្រាមការ យកឧបករណ៍តាមដាន ឬឧបករណ៍វិទ្យុនៅ លើជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋានអន្តរជាតិ Rafik Hariri នៃទីក្រុង បេរ៉ាត់ ។ ក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងនៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុនថា “នេះជាការអនុវត្ត ចំពោះការងារផ្ទាង ល់ខ្លួនទាំងអស់ វ៉ាលីនៅលើកាប៊ីន និងទំនិញជាមួយនឹងការយកចេញ ដោយសន្តិសុខ អាកាសយានដ្ឋាន ប្រសិនបើមានការ បំពានណាមួយកើតឡើង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា