កាលពីថ្ងៃទី២៥ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីសន្និសីទសារព័ត៌មានជាប្រចាំ ។
មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី២៤ខែកញ្ញា ក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចំនួនជាង១០០ បានបញ្ចេញមតិយ៉ាងសកម្ម ដើម្បីគាំទ្រគោលជំហររបស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang តំបន់រដ្ឋបាលពិសេសហុងកុងនិងភូមិភាគស្វយ័ត Xizang ក៏ដូចជាប្រឆាំងនឹងការធ្វើនយោបាយ នីយកម្មបញ្ហាសិទ្ធិមនុស្ស ។ សូមសួរថា តើភាគីចិនមានការអត្ថាធិប្បាយ យ៉ាងណាចំពោះរឿងនេះ?
លោក Lin Jian បានថ្លែងថា ក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសភាគតិចដូចជា សហរដ្ឋអាមេរិកជាដើមបានថ្លែងសុន្ទរកថា វាយប្រហារនិងមួលបង្កាច់ សភាពការណ៍សិទ្ធិមនុស្សរបស់ចិន ។ អំពីករណីនេះ ប្រទេសជាង១០០ បានបង្ហាញអាកប្បកិរិយាគាំទ្រ គោលជំហរសច្ចធម៌របស់ភាគីចិនតាមរយៈវិធីខុសៗគ្នា ដូចជាថ្លែងសុន្ទរកថារួម និងថ្លែងសុន្ទរកថាដោយឡែកជាដើម ដើម្បីប្រឆាំងនឹងការធ្វើនយោបាយ នីយកម្មបញ្ហាសិទ្ធិមនុស្ស ។
ភាគីចិនដាស់តឿនភាគីអាមេរិក ឱ្យពិចារណាពីកំហុសរបស់ខ្លួន យ៉ាងជ្រាលជ្រៅនិងដោះស្រាយ យ៉ាងប្រាកដប្រជានូវបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន ធានាជាក់ស្តែងនូវសិទ្ធិមនុស្សរបស់ ប្រជាពលរដ្ឋនៃប្រទេសខ្លួន បញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ហើយចូលរួមកិច្ចសហប្រតិបត្តិការ ខាងសិទ្ធិមនុស្សអន្តរជាតិប្រកបដោយលក្ខណៈស្ថាបនា ៕