បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងគៀវ បានទាមទារស្ពាន នៅក្នុងតំបន់ Crimean ដែលខ្លួនអះអាងថា រុស្ស៊ីបានសាងសង់ ដោយខុសច្បាប់ ឆ្លងកាត់ច្រកសមុទ្រ Kerchនោះគួរតែត្រូវកំទេចចោល ក្នុងអំឡុងសវនាការ នៅតុលាការ អន្តរជាតិនៅទីក្រុងឡាអេ កាលពីថ្ងៃអង្គារ ។
ទីក្រុងម៉ូស្គូបាន លើកហេតុផលថា សំណុំរឿងអ៊ុយក្រែន គឺគ្មានមូលដ្ឋាន ហើយតុលាការ គ្មានយុត្តាធិការទេ។វិមានក្រឹមឡាំង បានបដិសេធ ក្នុងការធ្វើអត្ថាធិប្បាយ លើសវនាការនេះ ដោយអ្នកនាំពាក្យលោក Dmitry Peskov បាននិយាយថា ជំហររបស់ទីក្រុងមូស្គូមានភាព ល្បីល្បាញ និង លេចធ្លោខ្លាំង ។
កាលពីថ្ងៃចន្ទ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ហៅកាត់PCA បានចាប់ផ្តើមដំណើរការ នីតិវិធីលើពាក្យបណ្តឹង ដែលនាំមកដោយរដ្ឋាភិបាលអ៊ុយក្រែនក្នុងឆ្នាំ២០១៦ ដោយចោទប្រកាន់រុស្ស៊ីថា បានរំលោភលើច្បាប់សមុទ្រ អន្តរជាតិស្តីពីសេរីភាព នៃការធ្វើនាវាចរណ៍។
គួរឲ្យដឹងដែរថាអ៊ុយក្រែន ទាមទារអធិបតេយ្យ ភាពលើតំបន់ Crimea ហើយប្រកែកថា សមុទ្រ Azov ដែលបំបែកពីសមុទ្រខ្មៅដោយច្រក Kerch គឺជាដែនទឹកអន្តរជាតិ ដែលអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រអនុវត្តបាន។
មន្ត្រីជាន់ខ្ពស់តំណាង ឱ្យអ៊ុយក្រែន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ បើករបស់គាត់ថា ស្ពានដែលសាងសង់ ដោយប្រទេសរុស្ស៊ី ដើម្បីភ្ជាប់តំបន់ Crimea ជាមួយតំបន់ Krasnodar ត្រូវបានសាងសង់ឡើងដើម្បីរារាំងនាវាធំ ៗ ចូលទៅកាន់សមុទ្រ Azov។មន្ត្រីរូបនេះបានអះអាងថា៖ស្ពាននេះ គឺជាស្ពានខុសច្បាប់ ហើយវាគួរតែត្រូវរុះរើចេញ៕
ប្រែសម្រួល៖ស៊ុនលី
