ព័ត៌មានអន្តរជាតិ

អង្គការ OEDC ព្យាករណ៍ថា កំណើនសេដ្ឋកិច្ច របស់ពិភពលោក នឹងមានស្ថិរភាព៣,២ភាគរយនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥

ប៉ារីស៖ កាលពីថ្ងៃពុធ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ហៅកាត់ថា OECD បានឆ្លុះបញ្ចាំងអំពីទស្សនកវិស័យរបស់ខ្លួនថា កំណើនផលិតផលក្នុងស្រុកសរុប ហៅកាត់ថា (GDP) របស់សកលលោកត្រូវបានព្យាករណ៍ថា នឹងមានស្ថិរភាពក្នុងកម្រិត៣,២ភាគរយក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខណៈអតិផរណាគួរតែបន្តថយចុះ ។

យោងតាមទស្សនវិស័យសេដ្ឋកិច្ចរបស់អង្គការ OECD កំណើនផលិតផលក្នុងស្រុក សរុបប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះមកត្រឹម២,៦ភាគរយ នៅឆ្នាំ២០២៤នេះ និងបន្តធ្លាក់ចុះដល់១,៦ភាគរយនៅឆ្នាំ២០២៥ ប៉ុន្តែត្រូវបានបង្កើនឡើងមកវិញ ដោយការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ។

សម្រាប់នៅតំបន់អឺរ៉ុបវិញ អង្គការ OECD បានឲ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករណ៍ថា នឹងមាន០,៧ភាគរយនៅឆ្នាំ២០២៤ និងកើនឡើងវិញដល់ទៅ១,៣ភាគរយនៅឆ្នាំ២០២៥ ជាមួយនឹងសកម្មភាព ដែលគាំទ្រឲ្យមានការងើបឡើងវិញ នៃប្រាក់ចំណូលពិតប្រាកដ និងការធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានឥណទាន ៕

To Top