ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារបំផ្ទុះ ក្រុមហេបូឡានៅព្រំដែន រវាងលីបង់និងស៊ីរី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហារលើច្រកព្រំដែន រវាងប្រទេសស៊ីរី និងប្រទេស លីបង់ក្នុងទីក្រុង Matraba ដោយបានបណ្តាល ឲ្យមនុស្ស យ៉ាងតិច៨នាក់រងរបួស។

ការ​វាយ​ប្រហារ​នេះ ​កើត​មាន​រយៈ​ពេល៤ថ្ងៃ​ប៉ុណ្ណោះ ក្នុង​យុទ្ធនាការ​របស់​ក្រុងយេរូសាឡឹម​ ខាង​លិច ​ប្រឆាំង​នឹង​ប្រទេស​លីបង់​ដែល​ត្រូវបានគេហៅ​ឈ្មោះ​ថា ព្រួញ​ខាងជើងឬ Northern Arrows ដែល​វាមាន​គោល​ដៅ​លើ​ក្រុម​ហេសបូឡាតែម្តង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានដកស្រង់សម្តី ប្រធានច្រកព្រំដែន លោក Ayal Alloush កាលពីថ្ងៃព្រហស្បតិ៍ថា ៖សត្រូវអ៊ីស្រាអែលភ្លាមៗ បានកំណត់គោលដៅថា បានធ្វើដំណើរ មកដល់ពីទឹកដីលីបង់នៅលើស្ពានឆ្លង កាត់រវាងប្រទេសស៊ីរី និងលីបង់ ។

លោក Alloush ក៏បាននិយាយផងដែរថា ការបំផ្ទុះគ្រាប់បែកនេះ បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដល់ផ្លូវឆ្លងកាត់ និងតំបន់ជុំវិញតំបន់ Matraba ដែលមានទីតាំងនៅក្នុងខេត្ត Homs ដែលមានព្រំប្រទល់ភាគខាងជើង និងកណ្តាលនៃប្រទេសលីបង់ ។

ក្រោយមកកងកម្លាំង ការពារអ៊ីស្រាអែល ហៅកាត់ថាIDF បានចេញមកអះអាង បញ្ជាក់អំពីការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅព្រំដែនស៊ីរី-លីបង់ទាំងនេះ។ IDF ក៏បានអះអាងដែរថា ក្រុម Hezbollah បានប្រើប្រាស់ស្ពាន Matraba ដើម្បីរត់ពន្ធអាវុធពីប្រទេសស៊ីរី នេះបើយោងតាមកាសែត Times of Israel ៕

ប្រែសម្រួល៖ស៊ុនលី

To Top