ព័ត៌មានអន្តរជាតិ

លោក Putin ៖ សេដ្ឋកិច្ច របស់លោកខាងលិច កំពុងដាំក្បាលចុះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសជាសមាជិកសេដ្ឋកិច្ច ឈានមុខគេលោកខាងលិចបានឈាន ចូលយុគសម័យ នៃការធ្លាក់ចុះដែលមិនអាចត្រឡប់វិញ បាន ដោយសារប្រទេស BRICS និងប្រទេសដែលសហការជាមួយក្រុមនេះ ក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើន ពិភពលោកជំនួសវិញ។

ថ្លែងនៅក្នុងវេទិកា សប្តាហ៍ថា មពលរុស្ស៊ីឆ្នាំ២០២០៤ឬ Russian Energy Week 2024 លោកPutin បាននិយាយថា គំរូអភិវឌ្ឍន៍ពហុប៉ូលថ្មី កំពុងត្រូវបានបង្កើតឡើង ដែលនឹងនាំឱ្យមានការរីកលូតលាស់ នៅសតវត្សរ៍ទី២១នេះ ហើយវានឹងមិនត្រូវ បានផ្តោតនៅអឺរ៉ុប ឬនៅអាមេរិកខាង ជើងទៀតឡើយ។

លោកប្រធានាធិបតីរូបនេះ បានទទួលស្គាល់ថា សសរស្តម្ភ ដ៏មានអំណាច នៃសេដ្ឋកិច្ចលោកខាងលិច នឹងធ្វើឱ្យការយឺតយ៉ាវ របស់ពួកគេជាដំណើរ ការដ៏វែងមួយ លោកប្រធានាធិបតី បានទទួលស្គាល់ ដោយបន្ថែមថាពួកគេនៅតែ បាត់បង់តំណែងរបស់ពួកគេ ក្នុងចំណោមសេដ្ឋកិច្ចពិភពលោក ។

មេដឹកនាំរូបនេះក៏បានបន្ថែមដែរថា ៖ កំណើនដ៏សំខាន់នឹងត្រូវបានប្រមូលផ្តុំ  នៅក្នុងប្រទេស BRICS និងប្រទេសទាំងនោះ ដែលចង់ចូលរួមជាមួយក្រុមរបស់យើង ហើយអ្នកដែលមើលឃើញការរំពឹងទុក នៃភាពជាដៃគូស្មើគ្នា ដែលគិតគូរពីផល ប្រយោជន៍ជាតិ។

រំលឹកឡើងវិញកាលពីឆ្នាំ ១៩៩២ប្រទេស ជាសមាជិក ដែលក្រោយមករួមបញ្ចូល ទៅជាក្រុមប្រទេស BRICS មានទំហំសេដ្ឋកិច្ចរបស់ខ្លួនត្រឹមតែ ១៦ភាគរយ ប៉ុណញណោះនៃផលិតផល ក្នុងស្រុកសរុបពិភពលោក ប៉ុន្តែចំណែករបស់ពួកគេឥឡូវនេះ គឺមានកំណើនលើសពីអ្វីដែល G7 មានទៅទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top