ឥស្លាម៉ាបាដ៖ ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ មានមនុស្សចំនួន៨នាក់បានរងរបួសនៅក្នុងពេលមានករណីផ្ទុះដ៏កក្រើកមួយនៅខាងក្នុងស្ថានីយ៍ប៉ូលិស នៅខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។
លោក Bilal Faizi អ្នកនាំពាក្យមួយរូបមកពី ក្រុមជួយសង្គ្រោះ 1122 បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅស្រុក Swabi នៃខេត្តខាងលើជាកន្លែងដែលមានភ្លើងឆេះ ហើយនៅមុនពេលមានការផ្ទុះនេះដែរ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់នៅក្នុងស្ថានីយ៍ប៉ូលិស និងប្រែក្លាយទៅជាកម្ទេចថ្ម ។
លោកបានបន្តឲ្យដឹងថា ភ្លើងបានឆាបឆេះនៅក្នុងបន្ទប់ដែលវត្ថុផ្ទុះដែលរកឃើញពីភេរវជននៅក្នុងអំឡុងពេលប្រតិបត្តិការដាច់ដោយឡែកមួយ ។
លោក Faizi បានលើកឡើងថា អគ្គិភ័យនេះទំនងជាបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ហើយនៅទីបំផុតបានបង្កជាការផ្ទុះឡើងដូច្នេះ ។
លោកបានលើកឡើងទៀតថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលស្ថិតនៅក្បែរនោះ ដោយក្នុងនោះមានមនុស្សចំនួន០២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ក្រោយពីមានករណីផ្ទុះនេះឡើង ការស៊ើបអង្កេតបាននឹងកំពុងដំណើរការផងដែរ ៕