ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នៅតែអាចអនុម័តមីស៊ីល ចំងាយឆ្ងាយឲ្យអ៊ុយក្រែន ដើម្បីវាយប្រហារលើរុស្សី

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដីរបស់Politico បានរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅតែពិភាក្សាអំពីការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងប្រទេសរុស្ស៊ី។

ការអនុញ្ញាតឱ្យវាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាជាចំណុចមួយក្នុងចំណោមចំណុចនៅក្នុងអ្វីដែលហៅថា ផែនការជ័យជំនះ របស់មេដឹកនាំអ៊ុយក្រែនលោកVladimir Zelensky ដែលបច្ចុប្បន្នគាត់កំពុងដើរផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ លោក Biden មិនបាននិយាយអ្វីអំពីការវាយប្រហារចំងាយឆ្ងាយនោះទេ បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយ Zelensky នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។

នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃសុក្រ បណ្តាញផ្សព្វផ្សាយបានអះអាងថា ប្រភពព័ត៌មានពីរបានប្រាប់វាថាគំនិតនៃការអនុញ្ញាតឱ្យមានការវាយប្រហារបែបនេះ ប៉ុន្តែវានៅតែស្ថិតក្រោមការពិចារណា នៅក្នុងសេតវិមាននៅឡើយ។

Politico ដដែលក៏បានសង្កត់ធ្ងន់ដេរថា រដ្ឋបាល Biden មិនបានច្រានចោលទាំងស្រុងទេ ទោះបីជាមានជំនឿរបស់មន្ទីរបញ្ចកោណថា ការវាយប្រហារបែបនេះទំនងជាមិនមានផលប៉ះពាល់ជាយុទ្ធសាស្ត្រធ្ងន់ធ្ងរណាមួយក៏ដោយ ។

គួរឲ្យដឹងដែរថាលោកZelensky អស់រយៈពេលជាច្រើនខែបានអំពាវនាវឱ្យមានការអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីលចំងាយឆ្ងាយ ATACMS ផលិតដោយសហរដ្ឋអាមេរិក និងមីស៊ីល SCALP របស់បារាំង ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top