ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលអះអាងថា បានបើកការវាយប្រហារ លើទីតាំងកណ្តាល របស់ក្រុមហេបូឡា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ហៅកាត់ថាIDFបានប្រកាសថា ការវាយប្រហារ តាមអាកាសដ៏ធំលើរដ្ឋធានី លីបង់កាលពីថ្ងៃសុក្រ បានកំណត់គោលដៅទីស្នាក់ការ កណ្តាល របស់ពួកហេសបូឡា។

វីដេអូបានបង្ហាញឲ្យឃើញមាន​ផ្សែង​ខ្មៅ​ហុយ​ចេញ​ពី​តំបន់​ជាយក្រុង Dahiyeh នៃ​ទីក្រុង Beirut បាន​និង​កំពុង​ផ្ទុះ​ឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម​លីបង់។

អ្នកនាំពាក្យ IDF ជាមន្ត្រីជាន់ខ្ពស់ Daniel Hagari បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា យោធាអ៊ីស្រាអែល ជាអ្នកទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនេះ ហើយគោលដៅរបស់វាគឺ ទីស្នាក់ការសំខាន់របស់កងជីវពល Shia ដែលមានទីតាំង នៅក្រោមសង្កាត់ ដែលសំបូរទៅដល់ជនស៊ីវិលរស់នៅ។

លោកHagari ដោយមិនបានបញ្ជាក់ ឬបដិសេធ ចំពោះពាក្យចចាមអារ៉ាម ដែលថាមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ពិតជាមានវត្តមាន នៅឯទីស្នាក់ការកណ្តាល នៅពេលវាត្រូវបាន វាយប្រហារនោះទេ។

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​សុន្ទរកថា​ របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្នុង​មហាសន្និបាត​ អង្គការ​សហប្រជាជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top