បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសន័រវេស បានប្រកាសថា ជនជាតិអ៊ុយក្រែន ដែលមកពីតំបន់ចំនួន៦ ឬដែលខ្លួនបានចាត់ថ្នាក់ថា ជាកន្លែងដែលមានសុវត្ថិភាព បំផុតនោះ ភាគច្រើន នៅភាគខាងលិច នៃប្រទេស នឹងមិនត្រូវបានផ្តល់សិទ្ធិ ជ្រកកោនដោយ ស្វ័យប្រវត្តិទៀតទេ។
យោងតាមរដ្ឋាភិបាលនៅទីក្រុង Oslo បានឱ្យដឹងថា សមាជិកណាតូនេះបានស្វាគមន៍ ប្រជាជនអ៊ុយក្រែន ចំនួនប្រមាណជា៨៥,០០០ នាក់រួចមកហើយ ក្នុងរយៈពេល ២ ឆ្នាំកន្លះកន្លងមកនេះ។
យ៉ាងណាក្តីចំនួន នៃការមកដល់បាន ថយចុះចំនួន៤០ភាគរយ ក្នុងរយៈពេលដប់ ពីរខែកន្លងមកនេះ ដែលប្រទេសន័រវេស បានបញ្ចូល ទៅក្នុងការកាត់បន្ថយជា បន្តបន្ទាប់ចំពោះអត្ថប្រយោជន៍ និងការស្នាក់នៅ ប៉ុន្តែបានកើនឡើងម្តងទៀត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសន្តិសុខ សាធារណៈលោកស្រី Emilie Mehl បាននិយាយកាលពីថ្ងៃសុក្រថា អន្តោប្រវេសន៍ទៅកាន់ប្រទេសន័រវេស ត្រូវតែត្រូវបានគ្រប់គ្រង និងមាននិរន្តរភាព និងមិនសមាមាត្រធំជាងនៅ ក្នុងប្រទេសរបស់យើងនោះទេ ។
គួឲ្យដឹងដែរថាបច្ចុប្បន្នការចាត់ទុកតំបន់ចំនួន៦ថា ជាតំបន់ដែលមានសុវត្ថិភាព បំផុតនោះគឺមានដូចជានៅ Lviv, Volyn, Transcarpathia, Ivano-Frankovsk, Tarnopol និង Rovno ដែលមានទីតាំងនៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី