អ.ស.ប ៖ កាលពីថ្ងៃសុក្រ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានថ្លែងនៅ ឯមហាសន្និបាត អង្គការសហប្រជាជាតិថា នឹងមិនមានបទឈប់បាញ់ភ្លាមៗ ឡោះយសម្រាប់ជម្លោះ ដែលកំពុងកើនឡើង យ៉ាងឆាប់រហ័សរបស់ប្រទេស លោកជាមួយនឹងប្រទេសលីបង់ នោះ ។
លោកបានបញ្ជាក់ថា “យើងប្រឈមមុខនឹង សត្រូវដ៏សាហាវ ដែលព្យាយាមធ្វើការបំផ្លិចបំផ្លាញ មកលើយើង ហើយយើងត្រូវ តែការពារខ្លួនយើងប្រឆាំង នឹងឃាតករដ៏សាហាវ ព្រៃផ្សៃទាំងអស់នេះ (ដែល) ស្វែងរកភាពមិនត្រឹម មិនត្រឹមតែបានបំផ្លាញយើងប៉ុណ្ណោះទេ ថែមទាំងបំផ្លាញអរិយធម៌ធម្មតា របស់យើង ហើយយើងទាំងអស់គ្នាត្រលប់ ទៅយុគដ៏ខ្មៅងងឹត នៃរបបផ្តាច់ការ និងភេរវកម្ម” ។
លោក Netanyahu បានថ្លែងទៀតថា “អ៊ីស្រាអ៊ែល មានសិទ្ធិគ្រប់យ៉ាង ក្នុងការដកចេញនូវការ គំរាមកំហែងនេះ ហើយបញ្ជូនពលរដ្ឋ របស់យើងត្រឡប់ ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព ហើយនោះជា អ្វីដែលយើងកំពុងធ្វើ…” ។
ទន្ទឹមនឹងនេះដែរ លោកបានលើកយកផ្នែកដ៏ធំ នៃសុន្ទរកថារបស់គាត់ ដើម្បីព្រមានពីការគំរាមកំហែងដោយ – និងដើម្បីគំរាមកំហែង ដល់ប្រទេសអ៊ីរ៉ង់ ដោយបានបង្ហាញថា អ៊ីស្រាអ៊ែល ត្រូវតែការពារខ្លួននៅចំពោះមុខ នៃជម្លោះដែលរៀបចំឡើងដោយក្រុងតេហរ៉ង់ ។
លោកបានសង្កត់ធ្ងន់ថា “គ្មានកន្លែងណា នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលអាវុធវែងរបស់អ៊ីស្រាអ៊ែល មិនអាចបាញ់ ទៅដល់បាននោះទេ ហើយនោះជាការពិតនៃមជ្ឈិមបូព៌ាទាំងមូល” ។ “ខ្ញុំមានសារមួយ សម្រាប់ជនផ្តាច់ការនៃក្រុង តេហរ៉ង់ ប្រសិនបើអ្នកវាយប្រហារពួកយើង យើងនឹងវាយអ្នកវិញ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា