ព័ត៌មានអន្តរជាតិ

ចិន ប្រតិកម្ម​ប្រឆាំង ​សមាជិក​សភា​ជប៉ុន ដែល​ធ្វើ​ទស្សនកិច្ច​ នៅ​តៃវ៉ាន់

kyodo

ប៉េកាំង ៖ ប្រទេសចិន បានអះអាងជាថ្មី ពីការប្រឆាំងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ច របស់អ្នកនយោបាយជប៉ុន ទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Shigeru Ishiba អតីតរដ្ឋមន្ត្រីការពារជាតិ ដែលបានទៅទស្សនាកោះ ដែលគ្រប់គ្រង ដោយខ្លួនឯងកាលពីខែសីហា បានឈ្នះការបោះឆ្នោតប្រធានាធិបតី របស់គណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិនសង្ឃឹម សម្រាប់ទំនាក់ទំនង ស្ថិរភាពជាមួយប្រទេសជប៉ុន ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីលទ្ធផល នៃការបោះឆ្នោត ដោយហៅវាថា ជាកិច្ចការផ្ទៃក្នុង។

លោកក៏បាននិយាយផងដែរថា ប្រទេសជប៉ុនគួរតែ “បង្កើតគោលបំណង និងការយល់ឃើញ ត្រឹមត្រូវចំពោះប្រទេសចិន ហើយស្វែងរកគោលនយោបាយវិជ្ជមាន និងសមហេតុផល ចំពោះប្រទេសចិន” ។

កាលពីខែសីហា លោក Ishiba ក្នុងនាមជាសហប្រធាន គណៈប្រតិភូសមាជិកសភាជប៉ុន ប្រចាំនៅតៃវ៉ាន់ បានជួបជាមួយ មេដឹកនាំរបស់ខ្លួនគឺលោក Lai Ching-te ដោយទីក្រុងប៉េកាំង ចាត់ទុកកោះ ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្តមួយ ដែលត្រូវបានបង្រួបបង្រួម ជាមួយដីគោកដោយ បង្ខំប្រសិនបើចាំបាច់ ។

ក្រសួងការបរទេសរបស់តៃវ៉ាន់ បានអបអរសាទរ ចំពោះលោក Ishiba ចំពោះការឈ្នះឆ្នោត របស់លោក ហើយបានសម្តែងក្តីសង្ឃឹមនៅ ក្នុងសេចក្តីថ្លែងការណ៍ថា LDP នឹង “បន្តធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយតៃវ៉ាន់” និង “រួមគ្នាការពារសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។

ដោយប៉ះលើដំណើរកម្សាន្ត នៅខែសីហារបស់លោក Ishiba ទៅកាន់កោះនេះ ក្រសួងបានឲ្យដឹងថា សមាជិកសភា LDP “ជំរុញយ៉ាងសកម្មកិច្ច សហប្រតិបត្តិការ និងការផ្លាស់ប្តូរ” រវាងតៃវ៉ាន់ និងជប៉ុន និងចាត់វិធានការជាក់ស្តែង ដើម្បីធ្វើឱ្យស៊ីជម្រៅ “ការទូតតម្លៃទ្វេភាគី” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top