ព័ត៌មានអន្តរជាតិ

ធនាគាររដ្ឋ ៖ ប៉ាគីស្ថាន ទទួលបានប្រាក់ ប្រមាណជាង១ ពាន់លានដុល្លារពី IMF

AFP

ឥស្លាម៉ាបាដ ៖ ធនាគាររដ្ឋប៉ាគីស្ថាន ហៅកាត់ (SBP) បានឲ្យដឹង កាលពីថ្ងៃសុក្រថា ប្រទេសប៉ាគីស្ថាន បានទទួល សិទ្ធិដកប្រាក់ ពិសេសហៅកាត់ (SDR) ប្រហែល១.០៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) ។
ធនាគារខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លំហូរចូលនឹងត្រូវបានឆ្លុះបញ្ចាំង នៅក្នុងទុនបម្រុង របស់ធនាគារ SBP ដែលនឹងប្រកាសឲ្យដឹង នៅថ្ងៃទី៣ ខែតុលា ។

កាលពីមួយថ្ងៃមុននេះ លោក Shehbaz Sharif នាយករដ្ឋមន្ត្រី របស់ប្រទេសប៉ាគីស្ថាន បានសម្តែងការកោតសរសើរ ចំពោះជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពរបស់មូលនិធិ IMF ដែលបានជួយពង្រឹង ស្ថាប័នរបស់ប្រទេស និងកែលម្អការគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងជំនួបជាមួយ Kristalina Georgieva នាយកគ្រប់គ្រង IMF នៅខាងក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក ។

នេះបើយោងតាមអ្នកផ្តល់ ប្រាក់កម្ចីបានឲ្យដឹងថា បុគ្គលិករបស់ IMF និងអាជ្ញាធរប៉ាគីស្ថាន បានឈានដល់កិច្ចព្រមព្រៀង កម្រិតបុគ្គលិកលើការរៀបចំ មូលនិធិបន្ថែមរយៈពេល ៣៧ហៅកាត់ (EFF) នូវទឹកប្រាក់ប្រហែល ៧ពាន់លានដុល្លារ ក្នុងខែកក្កដាឆ្នាំនេះ ។

មូលនិធិ IMF បានឲ្យដឹងថា កម្មវិធីថ្មីនេះមានគោលបំណងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរប៉ាគីស្ថាន ក្នុងការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើតលក្ខខណ្ឌ សម្រាប់កំណើនកាន់តែរឹងមាំ ក្នុងនោះទាំងបរិយាប័ន្ន និងភាពធន់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top