ព័ត៌មានអន្តរជាតិ

រុស្សីចេញសារ ថ្កោលទោស អ៊ីស្រាអែល ដែលកំពុងវាយប្រហារ លើលីបង់

Sputnik

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ គ្រាន់តែបង្កើត វត្តទៅនៃអំពើហឹង្សា និងប្រថុយប្រថាន ធ្វើឱ្យមជ្ឈិមបូព៌ាទាំងមូលចូលទៅ ក្នុងជម្លោះបង្ហូរឈាមថ្មីមួយប៉ុណ្ណោះ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ កាលពីថ្ងៃសុក្រ ហើយលោកបានបន្ថែមថា ទីក្រុងមូស្គូ បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល និងស្វែងរកការបន្ធូរបន្ថយស្ថានការណ៍នេះ ឡើងវិញផងដែរ។

សំដីថ្លែងការណ៍របស់លោក Lavrov បានកើតឡើងនៅពេល ដែលកងកម្លាំង ការពារជាតិអ៊ីស្រាអែល បានបើកការវាយ ប្រហារ តាមអាកាសដ៏ធំលើតំបន់ ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut របស់ប្រទេសលីបង់។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋាភិបាលទីក្រុងយេរូសាឡឹមខាងលិច បាននិយាយថា ប្រតិបត្តិការរបស់ខ្លួន បានកំណត់គោលដៅទីស្នាក់ការ ធំរបស់ហេសបូឡា ដែលជាកងជីវពលស៊ីអ៊ី ដែលមានមូលដ្ឋាននៅលីបង់ ដែលមានទីតាំងនៅក្រោមសង្កាត់ជនស៊ីវិល។

លោក Lavrov បាន​និយាយ​ក្នុង​សុន្ទរកថា​ របស់​លោក​ថា ការ​វាយ​ប្រហារ​ របស់​អ៊ីស្រាអែល គឺកំពុងបំពានលើ​អធិបតេយ្យភាព​របស់​ប្រទេស​លីបង់​យ៉ាង ​ព្រៃផ្សៃហើយការវាយប្រហារ មិនរើសអើង ដែលនាំឱ្យជនស៊ីវិល ស្លាប់បាត់បង់ជីវិតគឺ ពិតជាមិនអាចទទួល យកបាននោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top