ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា បានវាយប្រហារ ជោគជ័យសម្លាប់ បានមេដឹកនាំ ហេបូឡារូចមកហើយ

AFP

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថាIDFបានអះអាងថា ខ្លួនបានសម្លាប់ជោគជ័យ លោក Hassan Nasrallah អគ្គលេខាធិការ នៃក្រុមឧទ្ទាម Hezbollah នៅក្នុងការវាយប្រហារ លើទីក្រុង Beirut ប្រទេសលីបង់ រួចរាល់ហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ IDF បានបញ្ជាក់ពីរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថាមន្ត្រីកំពូល ត្រូវបានសម្លាប់នៅក្នុងការទម្លាក់ គ្រាប់បែកនៃបរិវេណ ក្រោមដីដែលជាកម្មសិទ្ធិ របស់ក្រុមសកម្មប្រយុទ្ធនៅជាយក្រុង Dahiyeh នៃរដ្ឋធានី លីបង់ហើយ បានបន្ថែមថាលោកHassan Nasrallah នឹងមិនអាចធ្វើ ភេរវកម្មពិភពលោក បានទៀតទេ។

យោងតាម ​​IDF លោក Nasrallah គឺជាអ្នកទទួលខុសត្រូវ ចំពោះការសម្លាប់ជនស៊ីវិល និងទាហានអ៊ីស្រាអែលជាច្រើន នាក់ក៏ដូចជាសកម្មភាព ភេរវករជាច្រើនទៀតផងដែរ ។

សេចក្តីថ្លែងការណ៍ បានព្រមានថា IDF នឹងបន្តប្រតិបត្តិការប្រឆាំង នឹងជនណាក៏ដោយ ដែលផ្សព្វផ្សាយ និងចូលរួមក្នុងអំពើភេរវកម្ម ប្រឆាំង នឹងរដ្ឋអ៊ីស្រាអែល និងប្រជាជនរបស់ខ្លួន។

គួរឲ្យដឹងដែរថា ក្រុមហេបូឡា ក៏បានចេញ មកបញ្ជាក់អះអាង ពីការស្លាប់ របស់លោក Nasrallah ទោះបីជាមាន របាយការណ៍ ដំបូងថា គាត់មិនមានគ្រោះថ្នាក់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top