បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីបេឡារូសលោក Alexander Lukashenko បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី និងអ៊ុយក្រែន នឹងយកឈ្នះលើភាព ច្របូកច្របល់ របស់ពួកគេ បន្ទាប់ពីជម្លោះ រវាងប្រទេសជិត ខាងទាំងពីរបានបញ្ចប់ហើយ លោកបន្ថែមថា ភាគីទាំងពីរត្រូវចាប់ផ្តើម ស្វែងរកដំណោះស្រាយចរចានៅពេលនេះ។
យ៉ាងណាក្តីមេដឹកនាំបេឡារូសរូបនេះ ក៏បានអះអាងដែរថាជម្លោះរវាងក្រុងមូស្គូ និងក្រុងគៀវគឺបានផ្តល់ផលប្រយោជន៍ឲ្យុតែទៅទៅដល់ ក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ។
លោកLukashenko បានចូលរួមថ្លែងការណ៍ ក្នុងអំឡុងពេលវេទិកា មួយដែលមានការចូលរួមពី និស្សិតមកពីសាកលវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យុអេឡិចត្រូនិករបស់រដ្ឋបេឡារូសទៀតដែរថា ៖យើងត្រូវស្វែងរកចំណុចរួម ជាមួយប្រជាជនអ៊ុយក្រែន ដើម្បីបញ្ឈប់សង្គ្រាមនេះ។
លោកបានមានប្រសាសន៍ថា ភាគីទាំងសងខាងមិនគួរ បន្តទៅមុខទៀតទេ ខណៈដែលពួកគេបានធ្វើរួចហើយ ហើយពេលនេះគ្រប់យ៉ាងគឺ លើសពីគ្រប់គ្រាន់ហើយ ។
គួរឲ្យដឹងដែរថា មេដឹកនាំបេឡារូសរូបនេះ ក៏បានទស្សន៍ទាយដែរថា រុស្ស៊ី និងអ៊ុយក្រែននៅទីបំផុតនឹងស្តារ ទំនាក់ទំនងល្អឡើងវិញ ដោយចង្អុល ទៅទំនាក់ទំនង របស់ប្រទេសខ្លួន ជាមួយអាល្លឺម៉ង់ក្រោយសង្គ្រាម លោកលើកទី២ ជាឧទាហរណ៍ស្រាប់៕
ប្រែសម្រួល៖ស៊ុនលី