ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញបំពាក់គ្រឿង ឥស្សរិយយសមេដាយ សាធារណរដ្ឋ និងមេដាយគោរមងារ កិត្តិយសថ្នាក់ជាតិ ព្រមទាំងថ្លែង សុន្ទរកថាគន្លឹះ

នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ពិធីបំពាក់គ្រឿង ឥស្សរិយយសមេដាយសាធារណរដ្ឋ និងមេដាយគោរមងារ កិត្តិយសថ្នាក់ជាតិ បានប្រារព្ធធ្វើយ៉ាងឱឡារិក នៅវិមានសភា ប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីនេះ ។

លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសចិន កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ នៃការកសាង ប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿង របស់ប្រជាជាតិចិន ឡើងវិញតាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ។ បក្សនិងរដ្ឋទាំងមូលនិងប្រជាជន គ្រប់ជនជាតិត្រូវចាត់ទុកវីរជន និងអ្នកឈានមុខជាគំរូ រួមសាមគ្គីគ្នានិងធ្វើការតស៊ូព្យាយាម ខិតខំប្រឹងប្រែងបោះជំហានទៅមុខ ក៏ដូចជាប្រមូលផ្តុំកម្លាំង ដ៏ខ្លាំងក្លាដើម្បីរួមគ្នាកសាង ប្រទេសជាតិដ៏ខ្លាំងក្លា ៕

To Top