ព័ត៌មានអន្តរជាតិ

ការនាំចេញម្រេចរបស់វៀតណាម​ កេីនឡេីងលើសពី ១ពាន់លានដុល្លារក្នុងរយៈពេល ៩ខែ

xinhua

ហាណូយ៖​ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក VnExpress បានរាយការណ៍ថា ប្រទេសវៀតណាមរកចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក ពីការនាំចេញម្រេច ២០៣,០០០តោន ក្នុងរយៈពេល​ ៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ៤៦,៩ភាគរយនៃតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងខែកញ្ញាតែមួយ ការនាំចេញម្រេចរបស់ប្រទេសបានកើនឡើងដល់ ១២៥ លានដុល្លារ ជាមួយនឹងតម្លៃនាំចេញជាមធ្យម ៥,២៣៩ដុល្លារក្នុងមួយតោន ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល​ ៨ឆ្នាំចុងក្រោយនេះ។

អ្នក​ជំនាញ​បាន​ព្យាករ​ថា តម្លៃ​ម្រេច​ក្នុង​ស្រុក​ទំនង​ជា​បន្ត​និន្នាការ ​ឡើង​ថ្លៃ​ចំ​ពេល​មាន​កំណើន​តម្រូវ​ការ​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ។

VnExpress បានរាយការណ៍ថា ក្នុងរយៈពេលវែង ទិន្នផលម្រេចរបស់វៀតណាម​ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះក្នុងឆ្នាំ២០២៥ ដោយសារផលប៉ះពាល់នៃគ្រោះរាំងស្ងួត។

យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាមបានឱ្យដឹងថា ប្រាក់ចំណូលនាំចេញម្រេចរបស់វៀតណាមឈានដល់ ៩១២លានដុល្លារកាលពីឆ្នាំមុន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top