ព័ត៌មានអន្តរជាតិ

លោក​ ពូទីន រុះរើក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងបន្ថែមសមាជិកថ្មីសំខាន់ៗ

AFP

មូស្គូ៖​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរុះរើក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដោយបានណែនាំសមាជិកថ្មីសំខាន់ៗមួយចំនួន​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមក្រឹត្យរបស់ប្រធានាធិបតី មន្ត្រីថ្មីចំនួន​ ៤នាក់ត្រូវបានតែងតាំងនៅក្នុងក្រុមប្រឹក្សានេះ៖ ជំនួយការប្រធានាធិបតីលោក Alexey Dyumin ឧបនាយករដ្ឋមន្ត្រីទីមួយ Denis Manturov ប្រធានទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធលោក Veronika Skvortsova និងប្រធានកម្មវិធីពិសេសរបស់ប្រធានាធិបតី
លោក​ Alexander Linets ។

ទន្ទឹមនឹងនេះដែរ លោក ពូទីន បានដកលោក វ្ល៉ាឌីមៀ យ៉ាគូឆេវ ដែលទើបនឹងលាលែងពីតួនាទីជាបេសកជនប្រធានាធិបតីប្រចាំតំបន់ Ural Federal ចេញពីក្រុមប្រឹក្សាសន្តិសុខផងដែរ។

គួរបញ្ជាក់ថា​ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី​ គឺជាស្ថាប័នប្រឹក្សាធម្មនុញ្ញ​ ដែលជួយប្រធានាធិបតីក្នុងការសម្រេចចិត្តលើសន្តិសុខជាតិ និងបញ្ហាយុទ្ធសាស្ត្រ៕


ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top