ព័ត៌មានអន្តរជាតិ

ថៃ៖ ទូកទេសចរណ៍មាន ក្តោងមួយគ្រឿងឆេះ និងលិចចូលសមុទ្រ បន្ទាប់ពីបានដឹកអ្នកទេសចរ ២២ នាក់ទៅកាន់កោះ មួយនៅជិតភូកេត

បរទេស៖ ទូកទេសចរណ៍មានក្តោងមួយគ្រឿង បានខូចម៉ាស៊ីន ហើយបានឆេះ និងលិច បន្ទាប់ពីបានដឹកអ្នកទេសចរ ២២ នាក់ទៅកាន់កោះមួយនៅជិតភូកេត កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូក Flamingo Lady 2 ចំណុះ 16.68 តោន បានចាកចេញពីកំពង់ផែ Ao Po នៅម៉ោង ១០ ព្រឹក ដើម្បីដឹកអ្នកដំណើររបស់ខ្លួនទៅកាន់កោះ Naka Yai ។

ខណៈពេលដែលទូកកំពុងត្រលប់មកភូកេតវិញ ស្រាប់តែម៉ាស៊ីនខាងស្តាំរបស់វាបានដាច់ និងឆេះនៅចន្លោះកោះ Naka Yai និង Raet នៅម៉ោង ១០:៣៥នាទី ព្រឹក។

អ្នកបើក និង​វិស្វករ​របស់​ទូកបាន​ព្យាយាម​ពន្លត់​ភ្លើង​តែ​មិន​បាន​ផល។ ចំណែក​ប្រធាន​ក្រុម Charoon Roengsamut អាយុ​៣១​ឆ្នាំ បាន​រង​របួស​ស្រាល​ត្រង់​ជើង ហើយទូកនោះក៏បំផុត បានលិចចូលសមុទ្រតែម្តង៕
ប្រែសម្រួលៈ ណៃ តុលា

To Top