បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងពន្យាពេល ការបញ្ជូន សព្វាវុធទៅទីក្រុងគៀវ ហើយមិនទាន់មានឆន្ទៈ ក្នុងការដើរតួជាការការពារ ដែនអាកាសរបស់អ៊ុយក្រែន នៅឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក Zelensky បានជួបជាមួយអគ្គលេខាធិការអង្គការណាតូថ្មីលោក Mark Rutte ដែលបានប្រញាប់ប្រញាល់ធ្វើដំណើរទៅក្រុងគៀវតែពីរថ្ងៃបន្ទាប់ពីចូលកាន់តំណែងកំពូលរបស់ប្លុកយោធាដឹកនាំដោយអាមេរិក។
លោក Zelensky បានប្រាប់អ្នកយកព័ត៌មានថា ៖ យើងនឹងបន្តបញ្ចុះបញ្ចូលដៃគូ របស់យើងអំពីតម្រូវការ ក្នុងការបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ីហើយលោក Zelensky បានប្រាប់អ្នកយកព័ត៌មាន ដោយកត់សម្គាល់ថា ពួកគេមិនទាន់រួចរាល់នៅឡើយទេ ។
រដ្ឋាភិបាលទីក្រុងគៀវ បានព្យាយាម ធ្វើឱ្យប្រទេសណាតូអាចពង្រីកដែន ការពារដែន អាកាសរបស់ពួកគេ ចូលទៅក្នុងទឹកដីអ៊ុយក្រែនអស់រយៈពេល ជាច្រើនខែ ដោយលើកហេតុផលថា ប្រព័ន្ធមីស៊ីល ដែលផ្តល់ដោយលោកខាងលិច មិនអាចទប់ទល់នឹងរបាំង ការពាររបស់រុស្ស៊ីបានឡើយ។
គួរឲ្យដឹងដែរថា អ៊ុយក្រែនបាន ចុះហត្ថលេខា លើកតិកាសញ្ញាសន្តិសុខ ជាមួយប៉ូឡូញជាមួយ នឹងការផ្តល់នោះកាលពីខែកក្កដាប៉ុន្តែសម្រាប់ទីក្រុង Warsaw បែរជាកំពុងដើរ ថយក្រោយទៅវិញទាំងដែលកំពុងមានតម្រូវការសម្រាប់ការពិគ្រោះយោបល់ជាមួយអង្គការណាតូ យ៉ាងខ្លាំងបែបនេះ។
នៅក្នុងសន្និសីទកាសែត ជាមួយនឹង លោក Rutte លោក Zelensky បានទទូចថាអ៊ុយក្រែន ត្រូវការទាំងចំនួននិងគុណភាព អាវុធគ្រប់គ្រាន់ដើម្បីគាំទ្រសមរភូមិ រួមទាំងអាវុធដែលអាចវាយប្រហាររយៈចម្ងាយឆ្ងាយ ជាដើមប៉ុន្តែខ្ញុំជឿជាក់ថា វាកំពុងត្រូវបានពន្យាពេលដោយ ដៃគូរបស់យើងទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី