ម៉ូស្គូ៖ យោងតាមទិន្នន័យពីទីភ្នាក់ងារ វិភាគរបស់រុស្ស៊ី ឈ្មោះថា Autostat បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តដឹកអ្នកដំណើរថ្មីនៅក្នុងប្រទេសរុស្ស៊ី បានកើនឡើងដល់១៥០,៩០០គ្រឿង នៅក្នុងខែកញ្ញា ដែលជាការកើនឡើងចំនួន៣៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។
ទិន្នន័យពី Autostat បានកត់សម្គាល់ថា ការលក់ គឺជាតួលេខប្រចាំខែខ្ពស់ បំផុតក្នុងរយៈពេលជិត៣,៥ ឆ្នាំជាមួយនឹងកំណត់ត្រា កាលពីមុន ដែលបានកំណត់ត្រាចំនួន១៧១,៥០០រថយន្តនៅក្នុងខែមេសា ឆ្នាំ២០២១ ។
ក្រុមហ៊ុនល្បីៗចំនួន៥បានបង្កើតបានជាង៦៥ភាគរយ នៃការលក់រថយន្តនៅក្នុងខែកញ្ញា ។ ក្រុមហ៊ុន Lada បន្តនាំមុខគេលើទីផ្សារ ខណៈក្រុមហ៊ុន Haval, Chery, Geely, និង Changan ក៏លើសពីការលក់ចំនួន ១០.០០០គ្រឿងផងដែរ ។
គិតចាប់ពីខែមករាដល់ខែកញ្ញា រថយន្តសេរីថ្មីចំនួន១.១៥៤.៨០០គ្រឿងត្រូវបានលក់នៅក្នុងប្រទេស រុស្ស៊ី ដែលកើនឡើង៦១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា