ព័ត៌មានអន្តរជាតិ

លោក Macron ៖ សហភាពអឺរ៉ុប នឹងអាចដួលរលំ នៅចំពោះមុខការប្រកួតប្រជែង ជាមួយនឹងអាមេរិកឬចិន

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ នៅក្នុងព្រឹត្តិការណ៍ សន្ទនាសកល នៅទីក្រុងប៊ែកឡាំង កាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ចាំបាច់ត្រូវមានការប្រកួតប្រជែង កាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក និងចិន ឬវាអាច ប្រឈមមុខទៅនឹងការស្លាប់ ។

យោងតាមលោក Macronបានវិភាគបានបញ្ជាក់ ប្លុកដែលមាន២៩ប្រទេស កំពុងធ្លាក់ចុះយ៉ាងខ្លាំង តាមពីក្រោយ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលទាំងពីរបានវ៉ាដាច់ EU ក្នុងទិន្នផលទាំងសេដ្ឋកិច្ច និងការវិនិយោគ។

លោក​ប្រធានាធិបតីបារាំងក៏បាន​ព្រមានដែរ​ថា សហភាព​អឺរ៉ុប​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់ ហើយ​អាច​ប្រឈម​នឹង​បញ្ហា​ប្រសិន​បើ​ខ្លួន​បរាជ័យ ​ក្នុង​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​លើ​ទីផ្សា រ​តែ​មួយ​របស់​ខ្លួន និង​ដើម្បី​ដោះស្រាយ ការ​បែកបាក់ខាងក្នុង។

ប្រធានាធិបតីបារាំង បាននិយាយថា ៖ សហភាពអឺរ៉ុបអាចស្លាប់ យើងជិតដល់ពេលដ៏សំខាន់មួយ ។ ភាពល្អប្រសើររុងរឿង របស់​យើង​បាន​ចប់​ហើយ យើង​កំពុង​គ្រប់គ្រង​លើស​ចំណុះ និង​វិនិយោគ​មិន​គ្រប់ហើយមិនមានអ្វីប្រែប្រួលទេក្នុង​រយៈ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​នេះ ប្រសិន​បើ​យើង​ ធ្វើ​តាម​របៀប ​វារៈ​បុរាណ​របស់​យើង យើង​នឹង​ធ្លាក់ចេញ​ពី​ទីផ្សារប្រកួតប្រជែង នេះជាមិនខាន។

ប្រធានាធិបតីបារាំងរូបនេះ ក៏បានព្រមានដែរថា ប្រសិនបើសហភាពអឺរ៉ុបបរាជ័យ ក្នុងការធ្វើកំណែទម្រង់បទប្បញ្ញត្តិជាបន្ទាន់ ប្លុកនឹងត្រូវបង្ខំឱ្យអនុវត្តផែនការ សង្គ្រោះក្នុងរយៈពេលពី៥ទៅ១០ឆ្នាំ។

លោកMacron ក៏បានអំពាវនាវ ឱ្យរដ្ឋជាសមាជិក ជំរុញឱ្យមានច្បាប់ពាណិជ្ជកម្ម សកលដោយស្មើភាព ខណៈដែលក៏ជំរុញទី ក្រុងប្រ៊ូសែល ឱ្យបញ្ចប់កញ្ចប់ច្បាប់ហិរញ្ញវត្ថុ សហជីព របស់ខ្លួនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top